ព័ត៌មានជាតិ
ឆ្នាំ២០២៣ នៅខេត្តកំពង់ចាមមានអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១១២នាក់
រយៈពេលពេញមួយឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពង់ចាមបានកើតឡើងចំនួន១៦៦លើក បើធៀបទៅនឹងឆ្នាំ២០២២ មានកើនឡើងចំនួន៥លើក ខណៈគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងច្រើនជាងគេនៅលើផ្លូវក្នុងស្រុកចំនួន៣ នៃភូមិសាស្ត្រខេត្តកំពង់ចាម។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង ទទួលផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គឺក្រោយពីបានបូកសរុបការងារប្រចាំឆ្នាំ២០២៣ ក្នុងរយៈពេល១២ខែកន្លងទៅ អត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមានការកើនឡើងរហូតដល់១៦៦លើក ដែលបណ្តាលឱ្យមានអ្នកបាត់បង់អាយុជីវិតចំនួន១១២ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២៤០នាក់។
លោកឧត្តមសេនីយ៍ត្រី បានឱ្យដឹងទៀតថា ការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនកើតមានឡើងនៅលើផ្លូវជាតិសំខាន់ៗដូចជា៖ នៅស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស ហើយភាគច្រើនបង្កឡើងដោយអ្នកប្រើប្រាស់ផ្លូវ គឺជាយុវវ័យ ដោយមានការធ្វេសប្រហេសក្នុងការបើកបរ មិនគោរពច្បាប់ចរាចរណ៍ និងពលរដ្ឋមួយចំនួនមានការកែច្នៃយានយន្ត និងម៉ូតូខុសបច្ចេកទេស ដូចជា គ្មានភ្លើងបំភ្លឺគ្រប់គ្រាន់។

លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង ទទួលផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអំពាវនាវដល់គ្រប់អង្គភាពស្ថាប័ន គ្រឹះស្ថានសិក្សា សហគមន៍ ចូលរួមផ្សព្វផ្សាយស្តីពីការអប់រំច្បាប់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា និងស្នើសុំគ្រប់ស្ថាប័ន រោងចក្រ សហគ្រាស និងសហគមន៍ ពង្រឹងការប្រើប្រាស់យានយន្តកែច្នៃ ម៉ូតូខ្វះភ្លើង សញ្ញា ចូលរួមកែលម្អ និងជំរុញការប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


