ព័ត៌មានជាតិ
កម្ពុជា ផ្គត់ផ្គង់សាច់សត្វបាន ៣២០ពាន់តោន នៅក្នុងឆ្នាំ ២០២៣
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្រូវការសាច់សត្វសម្រាប់ការបរិភោគ មានការកើនឡើង ពី២៩០ពាន់តោន ក្នុងឆ្នាំ២០១៩ ឡើងដល់៣៣០ ពាន់តោន នៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកម្ពុជាថ្មី ទទួលបាននៅថ្ងៃ ទី ២៩ មករានេះ។

សម្រាប់នៅក្នុងឆ្នាំ២០២៣ តម្រូវការសាច់សរុបចំនួន ៣២៧ពាន់តោន ក្នុងនោះសាច់គោ-ក្របី៩១ពាន់តោន ស្មើ (៨១៦ពាន់ ក្បាល) សាច់ជ្រូក ១៦៥ពាន់តោន(៣,៣១លានក្បាល) សាច់បក្សី ៧០ពាន់តោន (៥៤,២៧លានក្បាល) និងសាច់ចៀម-ពពែ ឬសាច់ផ្សេងៗទៀត ១ពាន់តោន។ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់ បានប្រមាណ ៣២០ពាន់តោន ស្មើនឹង៩៨%នៃតម្រូវការសរុប។
ទន្ទឹមនឹងនេះ បរិមាណសាច់ដែលខ្វះខាតត្រូវបាននាំចូលពីបរទេស ដើម្បីបំពេញតម្រូវការបន្ថែមសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វលម្អ (ឆែ្ក, ឆ្មា)។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចូលសាច់ និងផលិតសត្វ សរុបចំនួន៩,២៥ពាន់តោន ក្នុងនោះមាន ជ្រូកកណ្តុរ ៣០០០ក្បាល ពពែ៣៣៦ក្បាល ចៀម៤០០ក្បាល មាន់សាច់រស់៣,៥៥លានក្បាល ទាសាច់រស់១៧០ពាន់ក្បាល (៤,៤៩ពាន់តោន) និងសាច់ចម្រុះ មានសាច់ជ្រូក ចៀម មាន់ ទា ក្ងាន ក្រូច គោ ក្របី ប្រហិត សាច់ក្រក ហ្វូម៉ា និងផលិតផលសត្វ (៤,៧៦ពាន់តោន) ។
ជាមួយគ្នានេះ របាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជា បាននាំចេញគោ-ក្របីចំនួន ១១៥,៣៧ពាន់ក្បាល ជ្រូកសាច់ចំនួន ១៥,២៥ ពាន់ក្បាល ជ្រូកពូជ(មេ,បា) ចំនួន ១,៧៦ពាន់ក្បាល ស្វាក្តាមចំនួន ១០២,៥៨ពាន់ក្បាល ទឹកដោះគោចំនួន ៦,៨៤ពាន់ តោន ចំណីឆ្កែចំនួន ២៦,៧៨ពាន់តោន រោមសត្វចំនួន ១៤៦,៨តោន ស្បែកគោ-ក្របី ជ្រូកចំនួន ២៧,១៦ពាន់តោន និង Gelatine ចំនួន ៧៥២តោន។ ដោយឡែកនៅឆ្នាំ២០២៣ បាននាំចេញគោ-ក្របីចំនួន ៣១,២៦ពាន់ក្បាល ជ្រូកសាច់ ចំនួន ៦,៨០ពាន់ក្បាល ជ្រូកពូជ (មេ,បា) ចំនួន ៦៤៦ក្បាល ស្វាក្តាមចំនួន ១៤,៣៤ពាន់ក្បាល ចំណីឆ្កែចំនួន ១០,៩៥ ពាន់តោន រោមសត្វចំនួន ១៨,៣តោន ស្បែកគោ-ក្របីចំនួន ២,៤៦ពាន់តោន និង Gelatine ចំនួន ៧៥២តោន។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា មានតម្រូវការជ្រូកប្រមាណ ៧ពាន់ទៅ ៨ពាន់ក្បាលក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈដែលការផលិតបានរហូតដល់ជាងមួយម៉ឺនក្បាល ក្នុងមួយថ្ងៃ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


