Connect with us

ព័ត៌មានជាតិ

Update បន្ថែម ចំនួន​អ្នក​ចាក់វ៉ាក់សាំង​រួច គិត​មកដល់ថ្ងៃ ១៥​ កុម្ភៈនេះ

បានផុស

នៅ

ភ្នំពេញ៖ យោងតាមរបាយការណ៍គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ មានពលរដ្ឋកម្ពុជាជាង៧ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមនៅតាមមន្ទីរពេទ្យរដ្ឋធំៗចំនួន៥នៅរាជធានីភ្នំពេញ។

ក្នុងចំណោម ៧០០០ នាក់ ជនស៊ីវិលចាក់បានចំនួន២,១២២នាក់ និង​កងកម្លាំងប្រដាប់អាវុធរួមមានទាហាន កងរាជអាវុធហត្ថ និងនគរបាលជាតិ ចាក់​បាន​ចំនួន ៤,៩៦៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាក់​វ៉ាក់សាំង​សម្រាប់ផ្នែក​ស៊ីវិលត្រូវ​រៀបចំ​ឡើង​នៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង​មន្ទីរពេទ្យកុមារជាតិ ។ ចំណែក​កងកម្លាំងប្រដាប់អាវុធធ្វើ​ឡើង​នៅមន្ទីរពេទ្យកេតុមាលា។

គួរបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ជំហានដំបូង ៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ ត្រូវបានបែងចែកទៅក្រសួងការពារជាតិ ៣០ម៉ឺនដូស និងក្រសួងសុខាភិបាល ៣០ម៉ឺនដូស។

សម្រាប់វ៉ាក់សាំង៣០ម៉ឺនដូសរបស់ក្រសួងសុខាភិបាលនឹងចាក់ចំនួនពីរលើកដោយលើកទី១ចាក់ទៅលើមនុស្សចំនួន១៤៩ ៥០០នាក់ រយៈពេល១៤ថ្ងៃរនឹងត្រូវចាក់ជាលើកទី២បន្តទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៥៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម