ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ ជំរុញអាជីវករផ្តល់សេវាល្អ និងតម្លៃសមរម្យដល់ភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានស្នើឱ្យអាជីវករទាំងអស់ ចូលរួមផ្ដល់សេវាកម្មឱ្យបានល្អ និងតម្លៃសមរម្យ ដើម្បីឱ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ និងត្រឡប់មកលេងកម្សាន្ដនៅពេលក្រោយទៀត ។

ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្ត ក៏បានលើកទឹកចិត្តដល់ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងបន្ដថែរក្សា អនាម័យ ដើម្បីរមណីយដ្ឋានក្នុងខេត្តស្អាត មានភ្ញៀវមកលេងច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០២៤ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ AIDABELLA សញ្ជាតិ ITALY មានបណ្ដោយ ប្រវែង ២៥១.៨៩ម៉ែត្រ និងទទឹងប្រវែង ៣៧.៦ម៉ែត្រ ជម្រៅទឹក ៧.៣ម៉ែត្រ មកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៧:៤០នាទី ដោយមានភ្ញៀវទេសចរ សរុប ១៩៧៦នាក់ ស្រី ១០២៩នាក់ មាន ២០សញ្ជាតិ និងនាវិកចំនួន ៦២៥នាក់ស្រី ១៣១នាក់ ចំនួន ២៨សញ្ជាតិ។

ភ្ញៀវទេសចរភាគច្រើនជាងគេជនជាតិ អាល្លឺម៉ង ១៨១០នាក់ អូទ្រីស ៥១នាក់ ។ ទន្ទឹមនេះគោលដៅភ្ញៀវទេសចរទៅទស្សនាមានតំបន់ឆ្នេរ វត្តអារាម និងផ្សារនៅក្រុងព្រះសីហនុ ភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺ ជាដើម។
នាវាទេសចរណ៍នេះ នឹងចាកចេញពីប្រទេសកម្ពុជានៅម៉ោង ៦ល្ងាចនេះ ឆ្ពោះទៅប្រទេសថៃបន្តទៀត៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


