ព័ត៌មានជាតិ
ពលករខ្មែរសប្បាយចិត្ត និងអរគុណសម្តេចធិបតី ដែលចរចាឱ្យភាគីថៃមិនយកថ្លៃទិដ្ឋាការចេញ-ចូល រយៈពេលពេញមួយខែមេសា
ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការប្រទេសថៃសប្បាយចិត្ត និងចេញសារថ្លែងអំណរគុណយ៉ាងផុសផុលដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចរចារជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ។
ការចេញសារថ្លែងអំណរគុណបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានចរចាជាមួយភាគីថៃ ក្នុងការសម្រេចមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមកនេះ រយៈពេលពេញមួយខែមេសា។

លោក ប៊ុល ចិត្រា ជាពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនស៊ីភី ខេត្តនគររាជសីម៉ា ប្រទេសថៃ បានលើកឡើងថា «ខ្ញុំសូមសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានទទួលព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចរចារជាមួយរដ្ឋាភិបាលថៃ ដោយមិនយកលុយលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ សម្រាប់បងប្អូនខ្មែរយើងដែលនឹងធ្វើដំណើរត្រឡប់ទៅលេងស្រុកកំណើត»។
កញ្ញា សួន ស្រីនិច ជាពលករខ្មែរ រស់នៅទីក្រុងបាងកក ប្រទេសថៃ បានបញ្ជាក់ថា «ក្នុងនាមជាពលករខ្មែរមួយរូបដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា និងសូមជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវជួបតែសេចក្តីសុខ ពុទ្ធពរទាំងបួនប្រការ និងដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរើនថែមទៀត»។
នៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយ សម្រាប់រយៈពេលពេញមួយខែមេសាខាងមុខ៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


