ព័ត៌មានជាតិ
ទេសចរចូលកម្សាន្ត ខេត្តរតនគិរី កើនឡើងជាង ៩៤% ក្នុងឱកាស ចូលឆ្នាំចិន-វៀតណាម
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យ “កម្ពុជាថ្មី” ដឹងថា រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្មាំចិន-វៀតណាម នេះ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរសរុបមានចំនួន ៨ ២៨៣ នាក់ មានការកើនឡើង ៩៤,៦៧% បើប្រៀបធៀបឆ្នាំមុន។

លោកប្រធានបានបញ្ជាក់ទៀតថា ក្នុងនោះភ្ញៀវទេសចរមានចំនួន ៨ ១៥០ នាក់ មានការកើនឡើង ៩៧,៥៨% ចំណែក ភ្ញៀវអន្តរជាតិ មានចំនួន ១៣៣ នាក់ មានការកើនឡើង ២,៣១%។ អំឡុងពេល ៣ថ្ងៃនេះ សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនភ្ញៀវ ពុំមានការតំឡើងថ្លៃគួរឱ្យកត់សម្គាល់ឡើយ។

លោក ង៉ែត ពិទូ បានឱ្យដឹងបន្ថែមថា ក្រោមការដឹកនាំរៀបចំដោយ លោក ញ៉ែម សំអឿន អភិបាល នៃគណៈខេត្តរតនគីរី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឱ្យមានសោភ័ណភាពទីប្រជុំជន ទីក្រុង និងតាមបណ្ដាក្រុងស្រុកទាំងអស់ក្នុងខេត្តរតនគិរី។ ដោយមានការរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បើលើកស្ទួយ សោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី៕
អត្ថបទ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


