ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ យុទ្ធនាការអប់រំផ្សព្វផ្សាយ ពិត ជាចាំបាច់ដើម្បីបង្ការទប់ស្កាត់អគ្គិភ័យតាមរោងចក្រ និងឧស្សាហកម្មទេសចរណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន ១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានារបស់សម្តេចធិបតី នាពេលកន្លងមក ក្រសួងការងារអនុវត្តបានដោយជោគជ័យ។

សម្រាប់អនុសាសន៍ណែនាំចំណុចទី១០ របស់សម្តេចធិបតី ឱ្យក្រសួងការងារ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស សំដៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់កម្មករនិយោជិត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជនអំពីវិធានការអប់រំ បង្ការ និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និងគ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។
ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា លោកពិតជាកោតសរសើរ និងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ណែនាំរបស់សម្តេចធិបតី ព្រោះបញ្ហាគ្រោះអគ្គិភ័យនេះអាចកើតឡើងជាយថាហេតុ ដែលទាមទារឱ្យមានវិធានការ ការអប់រំ និងបង្ការឱ្យបានច្បាស់លាស់។

លោកបណ្ឌិត គិន ភា បន្តថា ដើម្បីអនុវត្តឱ្យបានជោគជ័យទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ក្រសួងការងារ ចាំបាច់ត្រូវមានការរៀបចំវិធានការច្បាស់លាស់ទាក់ទងនឹងការផ្សព្វផ្សាយអប់រំ ដើម្បីឱ្យមានការយល់ដឹងពីមូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យ។ ជាមួយគ្នានេះ ក៏ត្រូវមានការអប់រំផ្សព្វផ្សាយដល់កម្មកនិយោជិតបានយល់ដឹងពីការសង្គ្រោះបឋមនានា នៅពេលមានអគ្គិភ័យកើតឡើងជាដើម។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមទៀតថា ក្រសួងការងារ ក៏ត្រូវមានកិច្ចសហការជាមួយម្ចាស់រោងចក្រសហគ្រាសនៅក្របខណ្ឌទូទាំងប្រទេស ដើម្បីឱ្យមានការរៀបចំច្រកចេញសុវត្ថិភាព បំពង់ពន្លត់អគ្គិភ័យ រួមនឹងការហាត់សម ពីការជម្លៀសខ្លួនចេញពីអគ្គិភ័យជាដើម។
ទន្ទឹមនឹងនេះ ក្រសួងការងារ ក៏ត្រូវមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដូចជាក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាននានា ដើម្បីជំរុញការពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កម្មករនិយោជិត និងម្ចាស់រោងចក្រសហគ្រាសនានា៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


