ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាល បន្តជំរុញចលនាប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំង តាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅល្ងាចថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិផងនោះ បានថ្លែងថា ការដាក់ឲ្យដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ ២០២៣ មានគោលបំណងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឲ្យកាន់តែប្រសើរឡើងតាមរយៈការកំណត់ឲ្យមានការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្តថា ការដាក់ឲ្យដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ មិនកំណត់ត្រឹមពានរង្វាន់ និងជ័យលាភីនោះទេ តែជាការសិក្សាស្វែងយល់ពីការគ្រប់គ្រង និងការផ្ដល់សេវារបស់បណ្ដាបេក្ខភាពដោយខ្លួនឯង, ការយកចិត្តទុកដាក់បន្ថែមទៀត និងការព្យាយាមកែលម្អជាបន្តបន្ទាប់នូវគុណភាព និងប្រសិទ្ធភាព ជាពិសេសការពេញចិត្តពីអ្នកទទួលសេវា ដែលទាំងនេះគឺជាភាពជោគជ័យរួមរបស់បេក្ខភាពប្រកួតប្រជែងទាំងអស់ ព្រោះថាសេវាល្អរបស់អង្គភាព គឺជាមោទនភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់អង្គភាព និងក៏ជាកិត្តិយសរបស់សហគមន៍ និងសង្គមជាតិយើងទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំង តាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

បើតាមឯកឧត្តម ហ៊ុន ម៉ានី សម្រាប់អនុវិទ្យាល័យ និងសាលាបឋមសិក្សាក្នុងវិស័យអប់រំ និងមណ្ឌលសុខភាពក្នុងវិស័យសុខាភិបាល ទទួលបានចំណាត់ថ្នាក់ល្អ ដែលនឹងត្រូវប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូនៅថ្ងៃស្អែកនេះ គឺជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងលក្ខខណ្ឌអតិបរមា នៃលក្ខណៈវិនិច្ឆ័យគោល លក្ខណៈវិនិច្ឆ័យគោលរង និងលក្ខណៈវិនិច្ឆ័យលម្អិត ក្រោមការវាយតម្លៃយ៉ាងហ្មត់ចត់ និងច្រើនដំណាក់កាល ប្រកបដោយការទទួលខុសត្រូវ សុចរិតភាព តម្លាភាព និងវិជ្ជាជីវៈកម្រិតខ្ពស់។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានឲ្យដឹងថា ក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញចែករំលែកបទពិសោធនៃការគ្រប់គ្រង និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំនួន ៦អង្គភាព។ ក្នុងនោះ វិស័យអប់រំ មានបេក្ខភាពជ័យលាភីចំនួន ៤ គឺមានសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង សាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តបាត់ដំបង អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន និងអនុវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា ខេត្តសៀមរាប និងវិស័យសុខាភិបាល មានបេក្ខភាពជ័យលាភីចំនួន ២ រួមមាន មណ្ឌលសុខភាពគោកចក ខេត្តសៀមរាប និងមណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានឲ្យដឹងបន្តថា អង្គភាពនីមួយៗបានធ្វើបទបង្ហាញ ដោយផ្តោតទៅលើចំណុចសំខាន់ដែលពាក់ព័ន្ធទៅនឹងស្ថានភាពទូទៅ ឬសាវតារបស់អង្គភាព ចក្ខុវិស័យ បេសកកម្ម រចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងអង្គភាព វឌ្ឍនភាព និងសមិទ្ធផលសំខាន់របស់អង្គភាព ដែលសម្រេចបាន និងដំណើរការនៃការផ្តល់សេវារបស់អង្គភាព ធៀបទៅនឹងលក្ខណវិនិច្ឆ័យនៃការវាយតម្លៃដែលបានកំណត់។
បើតាមលោក យក់ ប៊ុនណា សិក្ខាសាលានៃការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ ២០២៣ បានផ្តល់ជាវេទិកាសម្រាប់ការចែករំលែកបទពិសោធ និងការពង្រីកចំណេះដឹងរវាងអង្គភាពសាលារៀន និងមន្ទីរពេទ្យក្នុងស្រុក ដែលមានលក្ខណៈសមស្របទៅនឹងបរិបទរបស់កម្ពុជា៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


