Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជំ​រុញឱ្យ​គ្រប់ភាគី​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ធ្វើការ​រួមគ្នា​ដើម្បី​ទាក់ទាញ​ការវិនិយោគ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ជំរុញ​ឱ្យ​គ្រប់ភាគី​ដែលមាន អង្គការ​ដៃគូ សហជីព និង​និយោជក​រួមគ្នា​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​ក្នុង​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​ដើម្បីឱ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​ការទាក់ទាញ​វិនិយោគ​។ ការជំរុញ​នេះ គឺធ្វើឡើង​ក្នុងពេលដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ឡើង​ថ្លែង​ក្នុង​វេទិកា​ការងារ​ប្រចាំឆ្នាំ​ស្តីពី “​វឌ្ឍនភាព​នៃ​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា និង​ចក្ខុវិស័យ​សម្រាប់​អនាគត​” ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​(CAMFEBA)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ភាពចាំបាច់ និង​សារៈសំខាន់​នៃ​ភាគី​ទាំងបី​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការគោរព​ច្បាប់ទម្លាប់​ដែល​កម្ពុ​ជាមាន​ស្រាប់​ដើម្បី​ផ្តល់ឱ្យ​គ្រប់ភាគី​ទាំង​និយោជក និង​កម្មករនិយោជិត​ទទួលយកបាន ស្របទៅនឹង​ទិសដៅ​របស់​ក្រសួង​ដែលមាន​តួនាទី​ក្នុង​ការ​រក្សា​លំនឹង​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ដោយ​មិនអាច​ខ្វះ​ដៃគូ​ណាមួយ​ឡើយ​សម្រាប់​សុ​ខុ​ដុម​នីយកម្ម​ក្នុង​រោងចក្រ​សហគ្រាស​។

លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ឱ្យ​អង្គ​វេទិកា​យល់​ពី​ស្ថានភាព​នៃ​ការវិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លឹងថ្លែង និង​ប្រមើល​ទៅលើ​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ក្នុង​តំបន់​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​នៅតែ​រក្សាបាន​ប្រៀប​ឈ្នះ និង​ភាព​ប្រកួតប្រជែង​ក្នុងទិសដៅ​រក្សា​លំនឹង​ការងារ និង​ការបង្កើន​ការទាក់ទាញ​ការវិនិយោគ​ដែលជា​កត្តា​បង្កើត​ឱកាស​ការងារ​បន្ថែម​សម្រាប់​យុវជន​ពេញកម្លាំង​ក្នុងសង្គម​។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ជា​អាទិភាព​របស់​ក្រសួង​ចំពោះ​លក្ខខណ្ឌ​ការងារ ការបង្កើន​ឱកាស​ការងារ និង​បរិយាកាស​កា​ងារ​ល្អ ការពង្រឹង​សុ​ខុ​ដុម​នីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​សំដៅ​ឆ្លើយតប​ទៅនឹង​បច្ចុប្បន្នភាព​នៃ​ទីផ្សារការងារ​នៅ​កម្ពុជា និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​សកល​។ លើសពីនេះ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្រសួង​បានគិត​គូរ និង​បានដាក់​ទិសដៅ​ក្នុងការ​ពង្រឹងគុណភាព​នៃ​អធិការកិច្ច​ការងារ​ដើម្បី​ធ្វើឱ្យ​គ្រប់ភាគី​មាន​ជំនឿ​ទុកចិត្ត​ដែលជា​ចំណុច​គន្លឹះ​នៃ​ភាពប្រសើរឡើង​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម