ព័ត៌មានជាតិ
ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់បោកបក់ដើមឈើ និងបំផ្លាញផ្ទះពលរដ្ឋមួយចំនួន
ផ្ទះពលរដ្ឋមួយចំនួន និងកុដិព្រះសង្ឃត្រូវបានខ្តល់កន្ត្រាក់បោកបក់បំផ្លាញយ៉ាងដំណំ ថែមទាំងមានដើមត្នោតបាក់សង្កត់ទៀតផង បន្ទាប់ពីមានភ្លៀងកក់ខែមួយមេយ៉ាងធំ នៅក្នុងភូមិសាស្ត្រស្រុកបាណន់។
ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ នៅក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានភ្លៀងកក់ខែមួយមេយ៉ាងធំរួមនឹងខ្យល់កន្ត្រាក់បោកបក់មកតែម្តងបណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋចំនួន២ខ្នង និងកុដិព្រះសង្ឃវត្តចន្ទតាគ្រាម១ខ្នង ដែលផ្ទះពលរដ្ឋរងគ្រោះមានឈ្មោះ ចាប សួម ភេទប្រុស អាយុ៧៧ឆ្នាំ ត្រូវបានដើមត្នោតរលំសង្កត់លើបណ្តាលអោយបាក់ផ្លាន និងដំបូលខូចខាតយ៉ាងដំណំ។ ផ្ទះឈ្មោះ ចៅ សុឃឿន ភេទប្រុស អាយុ៥៧ឆ្នាំ និងកុដិព្រះសង្ឃវត្តចន្ទតាគ្រាម ត្រូវដើមអំពិលបាក់សង្កត់លើបណ្តាលឲ្យខូចខាតទាំងស្រុង។ ក្នុងករណីនេះពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ដែលនេះគ្រាន់តែជាភ្លៀងកក់ខែតែប៉ុណ្ណោះ ដូច្នេះគួរបងប្អូនប្រជាពលរដ្ឋត្រូវបង្កើននូវការប្រុងប្រយ័ត្ននៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗ៕
អត្ថបទ : សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


