Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃទី​១៧​ខែកុម្ភៈ​នេះ ​មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩ ​នៅ​មន្ទីរពេទ្យ​អង្គឌួង​ជិត​៥០០​នាក់

បានផុស

នៅ

ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ​ មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ចំនួន​៤៧៥​នាក់ ​ក្នុង​នោះ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ចំនួន​៤១៧​នាក់​និង​អ្នក​មិនបាន​ចាក់​ចំនួន​៥៨​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ លូ លី​ឃាង ប្រធាន​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​៤៧៥​នាក់​នោះ​នៅ​ថ្ងៃទី​១០​កុម្ភៈ ​មាន​ចំនួន​៨៤​នាក់​ដោយមាន​អ្នក​បាន​ចាក់​រួច​ចំនួន​៦៨​នាក់​និង​អ្នក​មិនបាន​ចាក់​ចំនួន​១៦​នាក់​។​ថ្ងៃទី​១១​ខែ​កម្ភៈ​មាន​អ្នក​ដែល​មក​ទទួល​ចាក់​វ៉ាក់សាំង​ចំនួន​៧២​នាក់​ ក្នុង​នោះ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ចំនួន​៦៨​នាក់​និង​អ្នក​ដែល​មិនបាន​ចាក់​ចំនួន៧​នាក់​។​

ថ្ងៃទី​១២​កុម្ភៈ​មាន​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ចំនួន​១០២​នាក់​ ក្នុងនោះ​អ្នក​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ចំនួន​៩០​នាក់​និង​អ្នក​មិនបាន​ចាក់​ចំនួន​១២​នាក់​។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​ថ្ងៃទី​១៥​កុម្ភៈ​មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩​ចំនួន​១០៨​នាក់​ស្រី​៣៧​នាក់​។​ អ្នក​ចាក់​រួច​ចំនួន​៩៤​នាក់​ស្រី​២៦​នាក់​និង​អ្នក​ដែល​មិនបាន​ចាក់​ដោយសារ​បញ្ហា​សុខភាព​ចំនួន​១៤​នាក់​ស្រី​១១​នាក់​។​ ថ្ងៃទី​១៦​កុម្ភៈ​មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​ចំនួន​៧២​នាក់​ស្រី​២៣​នាក់​ក្នុងនោះ​មាន​អ្នក​ចាក់​រួច​ចំនួន​៦៦​នាក់​ស្រី​២០​នាក់​និង​អ្នក​មិនអាច​ចាក់​បាន​ដោយសារ​បញ្ហា​សុខភាព​ចំនួន​៦​នាក់​ស្រី​៣​នាក់​។

លោក​សាស្ត្រាចារ្យ​បាន​បន្តទៀត​ថា ​ដោយឡែក​សម្រាប់​ថ្ងៃទី​១៧​កុម្ភៈ​នេះ​មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​ចំនួន​៥៣​នាក់​ស្រី​១៥​នាក់​ក្នុង​នោះ​អ្នក​បាន​ចាក់​រួច​ចំនួន​៥០​នាក់​ស្រី​១៤​នាក់​និង​អ្នក​មិនបាន​ចាក់​ចំនួន​៣​នាក់​ស្រី​ម្នាក់​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​នៃ​ក្រសួងសុខាភិបាល​ទាំងអស់​ក្រុមគ្រូពេទ្យ​នៅ​តា​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​និង​ម​ជ្ឈ​ជាតិ​កំចាត់​រោគរបេង​និង​ហង់​សិន​ទាំងអស់​ត្រូវ​ចែកពេល​គ្នា​ទៅ​ចាក់​វ៉ាក់​សាំង​កុំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​មន្ទីរ​ពេទ្យមន្ទី​រ​ពេទ្យ​កុមារ​ជាតិ​ដោយ​ទំនាក់ទំនង​លោក​សាស្ត្រាចារ្យ ញឹម អង្គារ​បុស្ស ០១១ ៨១១ ១៣២។

ចំពោះ មន្ទីរពេទ្យ​កាល់ម៉ែត​ទាក់ទង​ជាមួយ​លោក​សាស្ត្រាចារ្យ គង់ សន្យា​០១២៩៦៥ ៩៥៤ សម្រាប់​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​និង​អង្គរក្ស​ថ្នាក់ដឹកនាំ​កំពូលៗ​។ ​ចំណែក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ទំនាក់ទំនង​ជាមួយ​លោក​សាស្ត្រាចារ្យ លូ លី​ឃាង​០៧៦ ៨៨៣ ៧៨៧៨ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ព្រឹទ្ធសភា​រដ្ឋសភា​និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទាំងអស់​។​រីឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទាក់ទង​លោក សាស្ត្រាចារ្យ ង ម៉េង ០៧៨ ៩៩៧៩៧៨​សម្រាប់​កងកម្លាំង​នគរ​បាល​ជាតិ​នៅ​ក្រសួងមហាផ្ទៃ​និង​នៅ​រាជធានី​ភ្នំពេញ​ទាំង​អស់ ព្រមទាំង​បុគ្គលិក​-​មន្ត្រីរាជការ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ទាំងអស់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៣៦ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម