ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង កំពុងពិចារណាកាត់ឆ្វៀលដីទំហំជាង ១២ ហិតា ជូនពលរដ្ឋភូមិជ្រោយស្វាយខាងលិច
អភិបាលរងខេត្តកោះកុង មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងពិចារណាលម្អិតលើការស្រាវជ្រាវពីប្រវត្តិអាស្រ័យផលដីជាង ១២ ហិតា របស់ប្រជាពលរដ្ឋ ២២ គ្រួសារ រស់នៅភូមិជ្រោយស្វាយខាងលិច មុននឹងសម្រេចកាត់ឆ្វៀលជូនឱ្យប្រើប្រាស់។

ការពិចារណានេះ ក្រោយចុះត្រួតពិនិត្យលើទីតាំងដីជាក់ស្ដែងដែលពលរដ្ឋអះអាងថា បានដាំដុះផលកសិកម្មអស់ពេលច្រើនឆ្នាំមកហើយនៅចំណុចថ្នល់អំបិល ស្ថិតក្នុងភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានលើកឡើងនៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា អ្វីដែលជាការចង់បានរបស់ពលរដ្ឋ រដ្ឋបាលខេត្ត ពិតជាយល់ពីតម្រូវការ ក៏ប៉ុន្តែចាំបាច់ពិនិត្យស្រាវជ្រាវលម្អិតជាមុនសិន មុនសម្រេចចិត្តបែងចែកកាត់ឆ្វៀលដីសរុបជាង ១២ ហិតា ជូនពលរដ្ឋទាំង ២២ គ្រួសារ។

លោក សុខ សុទ្ធី យល់ថា កន្លងទៅដីតំបន់នេះធ្លាប់ជាដីព្រៃលិចទឹកដែលត្រូវការពារអភិរក្សប្រកបដោយចីរភាព និងមានការវិនិយោគពីក្រុមហ៊ុន ច័ន្ទរ័ត្ន ប៉ុន្តែនៅចន្លោះឆ្នាំ ២០២១ ត្រូវបានរាជរដ្ឋាភិបាលកាត់ឆ្វៀលដីនេះចេញឱ្យរដ្ឋបាលខេត្តគ្រប់គ្រង ហើយដកសិទ្ធិវិនិយោគក្រុមហ៊ុនឯកជន ដោយសារតែមានតវ៉ាទាមទារសុំដោះស្រាយច្រើនពីពលរដ្ឋ។

កន្លងទៅ លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ចង់យកដី ១២ ហិតា ធ្វើទីលានចាក់សំរាម ប៉ុន្តែនៅពេលនេះត្រូវបានលោកអភិបាលរងខេត្ត មិនអនុញ្ញាតទេ ព្រោះដីតំបន់នេះមានសភាពលិចទឹកប្រៃ ប្រសិនជាចាក់សំរាមកាន់តែធ្វើឱ្យខូចសោភណភាពបរិស្ថាន និងមិនត្រូវស្តង់ដារទីលានចាក់សំរាម ដោយលោកតម្រូវឱ្យរដ្ឋបាលឃុំស្វែងរកទីទួលដីទំនេរជំនួសវិញ។

លោកអភិបាលរងខេត្តកោះកុង ក៏ផ្ញើសារទៅកាន់ពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំជ្រោយស្វាយ មិនត្រូវបន្តរំលោភបំពានតាមរយៈការកាប់ទន្ទ្រានដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនបន្តទៀតនោះទេ បើពុំដូច្នេះទេ នឹងឃាត់ខ្លួនបញ្ជូនទៅតុលាការអនុវត្តនីតិវិធី។

លោក ចាន់ សុខ និងលោក ហម ជឿន ជាពលរដ្ឋរស់នៅភូមិជ្រោយស្វាយខាងលិច បានឱ្យដឹងដែរថា ពួកគាត់បានរស់នៅអាស្រ័យផលកសិកម្មតាំងពីដូនតាឆ្នាំ ១៩៧៩ មកម្ល៉េះ ក្រោយមកដីរបស់គាត់ត្រូវបានមន្ត្រីបរិស្ថានហាមឃាត់មិនឱ្យដាំដុះកសិកម្ម ដោយសារជាដីតំបន់អភិរក្សការពារប្រើប្រាស់ច្រើនយ៉ាងដងពែង។ ចាប់តាំងពីពេលនោះមក ក៏មិនធ្វើសកម្មភាពអ្វីដែរ ប៉ុន្តែដល់ពេលដឹងថា រាជរដ្ឋាភិបាលកាត់ឆ្វៀលដីជូន ពួកគាត់មានការស្នើសុំឡើងវិញ។

តំណាងពលរដ្ឋដដែល ក៏សំណូមពរដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តកោះកុង ជួយធ្វើយ៉ាងណាកាត់ឆ្វៀលដីខាងលើជូនពួកគាត់បានប្រើប្រាស់ធ្វើកសិកម្មដោយក្តីអនុគ្រោះ ព្រោះគ្មានដីណាក្រៅពីដីនេះទេ។ ពួកគាត់សន្យាមិនរំលោភបំពានរុករានដីព្រៃលិចទឹកបន្តឡើយ ករណីឃើញជនខិលខូចកាប់ទន្ទ្រាន នឹងផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមានវិធានការច្បាប់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


