ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ជឿជាក់ថា ក្រសួង-ស្ថាប័ន ទាំងអស់ នឹងសហការក្នុងជវភាព នៃប្រព័ន្ធតួអង្គតែមួយ គាំទ្របេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ
ក្រសួងមុខងារសាធារណៈ ជឿជាក់ថា ក្រសួង-ស្ថាប័ន ទាំងអស់ នឹងចូលរួមសហការយ៉ាងមោះមុត ក្នុងជវភាព នៃប្រព័ន្ធតួអង្គតែមួយ ដែលគាំទ្រដល់បេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការកែលម្អការជ្រើសរើសមន្ត្រីរាជការស៊ីវិល។

នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរថា ថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលជាតំណាងមកពីគ្រប់ក្រសួង-ស្ថាប័ន ទាំងអស់ បានអញ្ជើញជួបជុំគ្នាពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងចំនួន ៥ ស្ដីពីការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភ សម្រាប់ឆ្នាំ ២០២៤។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្តថា តាមរយៈគោលនយោបាយ និងវិធានការនានា ដាក់ចេញកន្លងមក និងកំពុងរៀបចំ នាពេលនេះ សុទ្ធតែបង្ហាញពីការយកចិត្តទុកដាក់ រិះរកមធ្យោបាយគ្រប់សព្វបែបយ៉ាងតាមលទ្ធភាពរបស់រាជរដ្ឋាភិបាលជាប្រចាំ ចំពោះជីវភាព និងសុខុមាលភាពរបស់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាជន ហើយដែលឆ្លើយតបជាមួយការរីកលូតលាស់ នៃសង្គមជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្តទៀតថា ជាងនេះទៅទៀត ការចូលរួមជាធាតុចូលរបស់សមាជិក សមាជិកាអង្គប្រជុំ នាថ្ងៃនេះ បានរំលេចចេញនូវការគិតគូរគ្រប់ជ្រុងជ្រោយទាំងអស់ ក្នុងគោលដៅអភិវឌ្ឍន៍ និងការពារផលប្រយោជន៍មន្ត្រីរាជការគ្រប់ជាន់ថ្នាក់។

ជាមួយគ្នានេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា «ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ជឿជាក់ថា ក្រសួង-ស្ថាប័ន ទាំងអស់ នឹងចូលរួមសហការយ៉ាងមោះមុត ក្នុងជវភាព នៃប្រព័ន្ធតួអង្គតែមួយ ដែលគាំទ្រដល់បេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការកែលម្អការជ្រើសរើសមន្ត្រីរាជការស៊ីវិល សហការក្នុងការងារវិភាគមុខងារក្រសួង ស្ថាប័ន អង្គភាព និងការងារកែលម្អប្រព័ន្ធការងារផ្សេងៗ ទៀត ក្នុងគោលដៅបម្រើសេវាជូនប្រជាជនកាន់តែប្រសើរ»៕
អត្ថបទ ៖ ពិសី


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


