ព័ត៌មានជាតិ
បង្ហើបតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុនមានទីតាំងនៅខេត្តពោធិ៍សាត់
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាជប៉ុន ត្រូវបានលោក ស៊ុន ចាន់ថុល បង្ហើបថាមានទីតាំងនៅខេត្តពោធិ៍សាត់។
ការបង្ហើបរបស់លោក ស៊ុន ចាន់ថុល ក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅរសៀលនេះ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាជប៉ុនធ្វើឡើងតាមគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន។
លោកថា ក្រុមហ៊ុន មីនីបៀ បានទិញដីចំនួន ៥០ ហិកតាវិនិយោគតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាជប៉ុននៅខេត្តពោធិ៍សាត់ និងត្រៀមដីជាង ២០០០ ហិកតាទៀតសម្រាប់អភិវឌ្ឍគម្រោងនេះ។
ទាក់ទងការជ្រើសរើសខេត្តពោធិ៍សាត់ជាទីតាំងសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសទីមួយរបស់ជប៉ុន លោក ស៊ុន ចាន់ថុលអះអាងថា ដោយសារខេត្តពោធិ៍សាត់មានភូមិសាស្រ្តអំណោយផល ជាពិសេសមានប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាមានផ្លូវជាតិលេខ ៥ ដែលទើបស្តារនិងពង្រីក រួមទាំងផ្លូវដែកតភ្ជាប់ដែលងាយស្រួលសម្រាប់ការដឹកជញ្ជូន៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


