ព័ត៌មានជាតិ
អាជ្ញាធរកំពុងអភិវឌ្ឍជួរមាត់ទន្លេសេកុង កែប្រមុខមាត់ទីរួមស្រុកសៀមប៉ាង
តំបន់ជួរមាត់ទន្លេសេកុងទីរួមស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធររៀបចំសន្តិសុខ សណ្តាប់ធ្នាប់អនាម័យ បរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពស្រស់បំព្រង និងលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាងមានប្រសាសន៍ថា៖ អាជ្ញាធរពាក់ព័ន្ធបានសម្តែងការអរគុណដល់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះនៅតាមជួរមាត់ទន្លេនេះ ពួកគាត់បានរស់នៅតាំងពីដូនតាមក ខណៈបងប្អួនយើងបានលះបង់ និងស្ម័គ្រចិត្តចូលរួម ជាមួយអាជ្ញាធរក្នុងគោលបំណងចង់បានទីរួមស្រុកមានសោភ័ណភាពស្អាតឲ្យកាន់តែប្រសើរឡើង។
លោកអភិបាលស្រុកមានប្រសាសន៍បន្តថា៖ អាជ្ញាធរនឹងខិតខំប្រឹងប្រែងធ្វើអ្វីៗទៅតាមសំណូមពររបស់ប្រជាពលរដ្ឋយើងចង់បាន បន្ទាប់ពីសាងសង់ផ្លូវបេតុង នៅតាមជួរមាត់ទន្លេនេះហើយ និងរៀបចំបន្តសម្អាតបរិស្ថានទាំងនេះ និងឈានទៅសាងសង់ច្រាំងទន្លេ សួនច្បារឱ្យដូចទីរួមខេត្តនៅពេលអនាគត។ ព្រោះថាបើប្រជាពលរបន្តរស់នៅលើដីចំណីច្រាំងនេះ និងមានបញ្ហាប្រឈមនៅខែវស្សាទឹកទន្លេសេកុងហូរខ្លាំងច្រាំងបាក់ដាច់ ហើយបង្កគ្រោះមហន្តរាយប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនយើងថែមទៀត។

លោក សំ ប៊ុនធិន អភិបាលរងស្រុកទទួលបន្ទុកជួយរៀបចំផែនការនេះបានបញ្ជាក់ថា៖ ក្នុងចំណោមបងប្អូនជាង១២០គ្រួសារ នៅសល់ជាង១០គ្រួសារទៀត ដែលពួកគាត់ត្រៀមរុះរើចេញឱ្យបានមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីផ្តល់ឱកាសឱ្យក្រុមការងាររៀបចំអភិវឌ្ឍតំបន់នេះ។
លោកបន្តថា៖ ប្រជាពលរដ្ឋយើងភាគច្រើនបានទៅតាំងលំនៅដ្ឋានថ្មីហើយ ព្រោះគាត់ក៏ខ្លាចជួបហានិភ័យផ្សេងៗ ដែលកើតមានពីគ្រោះមហន្តរាយទឹកជំនន់ ហើយការចាកចេញនេះបានបង្ហាញពីទឹកចិត្តចួលរួមអភិវឌ្ឍធ្វើឱ្យទឹកដីស្រុកកំណើតមានសោភ័ណភាពស្អាត។

លោក ផែង ចា ប្រជាពលរដ្ឋរស់នៅភូមិ ឃុំសេកុងបានសម្ដែងការសាទរចំពោះការគិតគូគ្រប់យ៉ាងពីអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ខេត្តនិងស្រុក ព្រោះនេះជាបំណងល្អ ចង់ឱ្យស្រុកសៀមប៉ាងមានការកែប្រែមុខមាត់ថ្មីក្នុងសម័យឌីជីថល។
លោកនឹងបន្តគាំទ្រដល់ការអភិវឌ្ឍទីរួមស្រុក ឱ្យមានសោភ័ណភាពព្រោះអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានច្រើន ដោយសារភ្ញៀវចង់ឃើញភូមិសាស្ត្រទឹកដីកំណើតដើមជនជាតិ ដែលមានព្រំប្រទល់ជាប់គ្នាជាមួយប្រទេសឡាវ ហើយឱកាសនោះប្រជាពលរដ្ឋយើងក៍ទទួលបានប្រាក់ចំណូលដោយប្រយោលពីវិស័យទេសចរណ៍ តាមរយៈការលក់ដូរចំណីអាហារ និងផលិផលផ្សេងៗ។
សូមបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែង ក្រុង ស្រុកនិមួយៗមានភូមិសាស្ត្រជាប់តាមដងទន្លេ ហើយលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យអាជ្ញាធរស្រុករៀបចំអភិវឌ្ឍឱ្យមានសោភ័ណភាព បៃតងស្រស់បំព្រង ដើម្បីក្រកួតប្រជែងភាពស្អាត ហើយបច្ចុប្បន្នបន្ទាប់ពីក្រុងស្ទឹងត្រែង មានស្រុកសេសាន និងស្រុកសៀមប៉ាងកំពុងរៀបចំបន្ថែម លើផែនការអភិវឌ្ឍន៍ធ្វើឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងអាណាត្តិទី០៧នេះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


