ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្ដេជ្ញាជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបាន ៧០% នៅឆ្នាំ២០៣០
ក្នុងដំណើរដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសបារាំងកាលពីពេលថ្មីៗនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ជាថ្មីថា កម្ពុជាបេ្តជ្ញាជំរុញការប្រើប្រាស់ថាមពលកើតឡើងវិញឲ្យកើនឡើងដល់ ៧០% នៅក្នុងឆ្នាំ២០៣០។

ក្នុងឱកាសចូលរួមវេទិកាពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុ the Buildings and Climate Global Forum រៀបចំដោយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ UNEP និង Ministry of Ecological Transition and Territorial Cohesion នៃសាធារណរដ្ឋបារាំង លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ដោយជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យកើនឡើងដល់ ៧០% នៅឆ្នាំ២០៣០ តាមរយៈគំនិតផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដើម្បីអនាគតរបស់អាស៊ាន បៃតង ធន់ និងមាននិរន្តរភាព។
កម្ពុជាបានប្តេជ្ញាបង្កើនភាពបៃតងដោយដាំដើមឈើឲ្យបានជាង ១ លានដើមក្នុងមួយឆ្នាំ ដើម្បីសម្រេចបានគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០។ នេះបើតាមលោក អ៊ាង សុផល្លែតបានបញ្ជាក់។
បន្ថែមពីនេះ កម្ពុជាក៏កំពុងចូលរូមដោះស្រាយផលប៉ះពាល់បរិស្ថាននៃវិស័យសំណង់ និងការប្រែប្រួលអាកាសធាតុ តាមរយៈយុទ្ធនាការជាសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់បរិស្ថាននៃសំណង់អគារ ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងអត្ថប្រយោជន៍នៃការទទួលយកស្តង់ដារអគារបៃតងជាដើម៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


