Connect with us

ព័ត៌មានជាតិ

អាជ្ញាធរគ្រោងបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ ទស្សនាសត្វផ្សោតនៅស្រុកសៀមបូក

បានផុស

នៅ

អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងគ្រោងឱ្យមន្ទីរទេសចរណ៍បង្កើតរមណីយដ្ឋាននៅដងទន្លេមេគង្គលើក្នុងស្រុកសៀមបូកដែលមានអន្លុងសត្វផ្សោត ត្បូងខ្លា កោះសន្ទក់ កោះកូនសត្វ ដែលមានសត្វផ្សោតជិត៣០ក្បាល បង្កើតកូនជាហូរហែរហូតមកដល់សព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នេសាទខេត្តបានបញ្ជាក់ថា៖ ផែនការបង្កើតរមណីយដ្ឋានខាងលើនេះលោក​នឹងពិគ្រោះយោបល់ជាមួយមន្ទីរទេសចរណ៍បន្ថែមទៀត ព្រោះវាជាយន្តការមួយធ្វើឱ្យយើងការពារបានសត្វផ្សោត​ផង បងប្អូនប្រជាពលរដ្ឋយើងក៏មានមុខរបស់ថ្មីទាញយកប្រាក់ចំណូលបានដោយប្រយោលពីវិស័យទេសចរណ៍ ពិភា​ក្សាគ្នាដើម្បីចងក្រងជាសហគមន៍អេកូទេសចរណ៍ ដើម្បីដឹកភ្ញៀវទៅទស្សនាផ្សោតដូចនៅកាំពី ដោយសារភាពងាយស្រួល  ឥឡូវហ្នឹងគឺគេនឹងចាប់ផ្លូវបេតុង បន្តមករហូតដល់កន្លែងហ្នឹងតែម្ដង។

លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា៖ នៅទន្លេមេគង្គលើក្នុងស្រុកសៀមបូកមានអន្លុងសត្វផ្សោត ត្បូងខ្លា កោះសន្ទក់ តាំងកូនសត្វ ដែលមានសត្វផ្សោតជិត៣០ក្បាល ហើយសត្វផ្សោតទាំងនេះ បានកើតកូនជាហូរហែ។

លោកបន្តថា៖ បច្ចុប្បន្នមន្ត្រីខណ្ឌជលផលបានដាក់ សញ្ញាហាមឃាត់ នៅតំបន់អភិរក្សមិនឲ្យប្រជាអ្នកសាទចូលទៅធ្វើនេសាទក្នុងអន្លុងសត្វផ្សោតនេះទេ ហើយមន្ត្រីឆ្នាំនឹងឃ្លាំមើលបន្ថែមទាំងពេលថ្ងៃ និងយប់ផងដែរ។

លោក គង់ ឌី ប្រជានេសាទកោះព្រះបានគាំទ្រលើគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍នៅថា យើងត្រូវរួមគ្នាបង្កើនការ​សហគមន៍នេសាទអភិរក្សសត្វផ្សោត កំពុងរស់នៅតំបន់យើងនេះ ឱ្យនៅគង់វង្ស និងបន្តពូជពង្ស កើតកូនកើតចៅឱ្យបានច្រើន ហើយរកដៃគូមកជួយរៀបចំរមណីយដ្ឋានសម្រាប់ទស្សនាសត្វផ្សោត ដូចនៅតំបន់កាំពីខេត្តក្រចេះដែរ។

លោកបន្តថា៖ នៅពេលយើងរៀបចំបានប្រជាពលរដ្ឋយើងត្រូវបានផ្លាស់ប្ដូរ មុខរបរពីការធ្វើនេសាទ ងាកមកដាំបន្លែបង្ការ ដំណាំកសិកម្មផ្សេងៗ កែច្នៃវត្ថុអនុស្សាវរីយ៍ ធ្វើម្ហូបអាហារលក់ដូរជូនភ្ញៀវទេសចរ ហើយយើងក៏អភិរក្សបានសត្វផ្សោត និងត្រីធម្មជាតិឱ្យវាសម្បូរបែបឡើងវិញ សម្រាប់កូនចៅជំនាន់ក្រោយ។

សូមបញ្ចាក់ថា៖ សត្វផ្សោតជានុពលទេសចរណ៍មួយដ៏ប្រសើរ ព្រោះវាជាសត្វជិតផុតពូជ ហើយនៅប្រទេសកម្ពុជាយើងមាននៅ តែទន្លេមេគង្គខេត្តក្រចេះ និងខេត្តស្ទឹងត្រែងរបស់យើង សរុបទាំង២ខេត្តមានប្រមាណ អាចជាង១០០ក្បាលតែប៉ុណ្ណោះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា១ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម