Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ​ហ៊ុន ​ម៉ានី ​អញ្ជើញ​ប្រកាស​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពឺ​​​

បានផុស

នៅ

ឯកឧត្តម ​ហ៊ុន ​ម៉ានី ​សមាជិកគណៈ​អចិន្រ្តៃយ៍​គណៈកម្មាធិការ​កណ្តាល​ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្ត​កំពង់​ស្ពឺ​បាន​អញ្ជើញ​ប្រកាស​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពឺ។ ​ពិធី​ប្រកាស​នេះ ​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​មីនា​ ឆ្នាំ​២០២៤ ​នៅ​ទីស្នាក់​ការ​គណក្សប្រជាជន​កម្ពុជា ​ក្រុង​ច្បារម​ន។

យោង​សេចក្តី​សម្រេច​របស់​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់​ស្ពឺ ​ដែល​អាន​ដោយ​ លោក​ សំ រិទ្ធី ​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត ​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​សម្រេច​ចាត់​តាំង​ លោក​ យក់ ប៊ុណ្ណា ​ជា​ប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ច្បារមន​ ព្រម​ជាមួយ​អនុប្រធាន ​និង​សមាជិក ​សមាជិកា សរុប ចំនួន ៩៥ រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​មតិសំណេះ​សំណាល​ទៅ​កាន់​សមាជិក ​សមាជិកា​ក្រុម​ការងារ​គណបក្ស ​ឯកឧត្តម ហ៊ុន ម៉ានី បាន​ធ្វើ​ការ​ថ្លែង​អំណរគុណ​ និង​កោត​សរសើរ​ក្រុម​ការងារ​ទាំង​អស់​ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ​នីតិកាលទី​៥​ កន្លង​ទៅ ​ដែល​បាន​យក​ជ័យជំនះ​​​​ជូន​គណបក្ស​។ ​ឯកឧត្តម​បាន​ផ្តាំ​ផ្ញើ​ឱ្យ​ក្រុម​ការងារ​គណបក្ស​ និង​គណបក្ស​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តាម​ដាន​ការងារ​នយោបាយ​ សតិអារម្មណ៍​សមាជិកបក្ស និង​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​ ដោយ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​បាន​ទាន់​ពេល​វេលា ​និង​ល្អ​ប្រសើរ​។​ ជាមួយ​គ្នា​នេះ​ដែរ ​ក្រុមការងារ​ និង​គណៈកម្មាធិការ​គណបក្ស​គ្រប់ជាន់​ថ្នាក់​ត្រូវ​បន្ត​សហការ​គ្នា​ឱ្យ​បាន​ស្អិត​រមួត ​ពង្រឹង​សាមគ្គីភាព​ផ្ទៃ​ក្នុង​ និង​ពង្រីក​សមាជិក​គណបក្សត្រៀមឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។

ទន្ទឹម​នឹង​ពិធី​ប្រកាស​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ក្រុង​ច្បារ​មន​នេះ ​ឯកឧត្តម ហ៊ុន ម៉ានី ក៏​បាន​បន្ត​ដឹក​នាំ​ប្រជុំ​ជាមួយ​ក្រុម​ការងារ និង​គណៈកម្មាធិការគណបក្សក្រុង និង​សង្កាត់​ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ក្តាប់​សភាពការណ៍​ ដើម្បី​លើក​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាខេត្ត និង​ក្រុង-ស្រុក​នា​ពេល​ខាង​មុខ​៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

​លោក បៃដិន ​​​​សម្រេច​​លើ​មូលនិធិ​សង្គ្រោះ​គ្រោះមហន្តរាយដ៏ធំ​នៅ​ភាគឦសានប្រទេស​​

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមការងារគណបក្សខេត្តកោះកុង ប្រាប់ពលរដ្ឋត្រូវចេះមានសាមគ្គី និងរួមគ្នាគាំទ្រអភិវឌ្ឍន៍មូលដ្ឋាន

ចរាចរណ៍២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម