ព័ត៌មានជាតិ
កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥
ក្រសួងអប់រំ យុវជន និងកីឡាន បានឱ្យដឹងថា បណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំប្រតិភូមិកម្ពុជា ចូលរួម កិច្ចប្រជុំក្រុមការងារអាដហុកលើកទី២ ស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ (The 2nd Ad-Hoc Working Group on Development of ASCC Post-2025 Strategic Plan) នៅខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះបានពិភាក្សា និងផ្តល់ធាតុចូលលើ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥។ ជាលទ្ធផល អង្គប្រជុំបានសម្រេចលើទម្រង់ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដែលបានសម្រេច និងដាក់ចេញដោយក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សម្រាប់សហគមន៍ទាំងបីរៀបចំ ពិនិត្យ និងកែសម្រួលលើគោលដៅ និងវត្ថុបំណង ដើម្បីបន្ស៊ីគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយលេខាធិការដ្ឋានអាស៊ាននឹងបន្តប្រមូលធាតុចូលពីប្រទេសសមាជិក ដើម្បីរួមបញ្ជូលគ្នាសម្រាប់យកទៅពិនិត្យ និងពិភាក្សាបន្ត។

ប្រទេសជាសមាជិកនីមួយៗនឹងបញ្ជូនសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ ទៅអន្តរវិស័យក្រោមសរសរស្តម្ភ ដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែម។ លេខាធិការដ្ឋានអាស៊ាននឹងរៀបចំក្របខ័ណ្ឌពេលវេលាឡើងវិញលើការប្រជុំពិភាក្សាបន្ត និងការប្រមូលធាតុចូល។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទំាង ១០ប្រទេស អគ្គលេខាធិការរងអាស៊ាន តំណាង អចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន និងឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ប្រទេសទីម័រឡេស្តក្នុងនាមជាប្រទេសសង្កេតការណ៍៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


