Connect with us

ព័ត៌មានជាតិ

ដំណើរការ​សាងសង់​​ផ្លូវ​ល្បឿនលឿន​​ភ្នំពេញបាវិត បន្ត​វឌ្ឍនភាព​សម្រេច​​លទ្ធផល​ជាជំហាន​ៗ

បានផុស

នៅ

ដំណើរការស្ថាបនា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត​ ដែល​​ចាយ​ទុន​វិនិយោគ​ជាង​មួយ​ពាន់​លាន​ដុល្លារ នៅ​តែ​បន្ត​វឌ្ឍនភាពបោះ​ជំហាន​ទៅ​មុខ​។ នេះ​បើ​តាម​លោក ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀលថ្ងៃ​ពុធ​ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រីម អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន

លោក ផន រឹម បានឲ្យ​ដឹង​​ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺ​ជា​គម្រោង​ផ្លូវល្បឿនលឿនទី ២ របស់​កម្ពុជា ដែល​​បាន​​បើ​កការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ០៧ មិថុនា ឆ្នាំ​២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា។

បើតាមអ្នកនាំពាក្យ​រូបនេះ បច្ចុប្បន្ន​គម្រោងសាងសង់ស្ថិតនៅក្នុងដំណើរនីតិវិធីជាច្រើន និងសម្រេចលទ្ធផលបាន ០,០៨​ ភាគរយ ក្នុង​​គម្រោង​ត្រូវ​បញ្ចប់ការ​​សាងសង់​រយៈពេល​ ៤៨ ខែ។

ផ្លូវល្បឿនលឿនភ្នំពេញបាវិត ​​ចាយ​ទឹកប្រាក់វិនិយោគ​ប្រមាណ ១.៣៦៧ លានដុល្លារ​អាមេរិក ​ដែល​ទីតាំងនៃ​ខ្សែ​ផ្លូវគឺចាប់ពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល និង​ទៅដល់​ខេត្ត​ស្វាយរៀង ឆ្ពោះទៅកាន់ក្រុងបាវិត ព្រំដែនកម្ពុជា វៀតណាម​។ ក្នុង​គម្រោង​​ត្រូវ​សាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គនៅ​ស្រុកកៀនស្វាយ ដែល​គ្រោងចាយ​ថវិកាប្រមាណ ២៣២,៥៨ លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល។

ទាក់ទង​ដំណើរការ​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ ត​ភ្ជាប់​ទៅ​គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត បើ​តាម​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ លោក ផន រឹម អះអាង​ថា សម្រេចបានលទ្ធផល​​មួយ​ចំនួន​ផងដែរ។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត សាងសង់​ក្រោម​ទម្រង់​វិនិយោគ BOT។ តាម​រយៈ​គម្រោង​ផ្លូវមួយ​ខ្សែនេះ នឹងជួយ​ជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និងភាពប្រទាក់ក្រឡាគ្នាជាមួយ​បណ្ដាញខ្សែផ្លូវផ្សេងៗទៀត​។ នេះបើតាមលោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គកាលពី​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

លោកបន្ត​ថា ខ្សែ​ផ្លូវនេះ​នឹង​ក្លាយជាផ្នែកមួយយ៉ាងសំខាន់ ​ក្នុងការបំពេញបន្ថែមនូវផ្លូវអាស៊ាន HighWay ដែលនឹងជួយសម្រួលបន្ថែម​ការតភ្ជាប់ប្រទាក់ក្រឡាផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ ដើម្បីពង្រឹងសក្ដានុពលទីផ្សារ ការប្រកួតប្រជែង និងភាពធន់សេដ្ឋកិច្ចសង្គម។

​ដើម្បីជំរុញ​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម បើតាមលោក ស៊ុន ចាន់ថុល រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម ដើម្បី​តភ្ជាប់​​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត​ទៅ​ផ្លូវ​ល្បឿន​លឿន​របស់​វៀតណាម​ (ម៉ុកបៃ​-ហូជីមិញ) ខណៈ​ក្រុម​បច្ចេកទេស​ប្រទេស​ទាំងពីរកំពុង​សិក្សា​កំណត់​ទីតាំង​​តភ្ជាប់​គ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

សមាជិករដ្ឋសភាចំនួន១២៥រូប ចូលរួមប្រជុំពិភាក្សាលើសេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ

ជីវិតកម្សាន្ដ១២ នាទីutes មុន

តារាសម្តែង កាវីន បដិសេធការចោទប្រកាន់ពីស្រ្តីខ្មែរអាណិកជនម្នាក់ ដែលថា លោកបោកលុយ ៦ពាន់ដុល្លារ

សេដ្ឋកិច្ច១៧ នាទីutes មុន

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាង ៥៧ ម៉ឺនតោន នៅឆមាសទី១ ឆ្នាំនេះ

ព័ត៌មានជាតិ១៩ នាទីutes មុន

សមាគមអតីតយុទ្ធជនកម្ពុជា នឹងរៀបចំសន្និបាតវិសាមញ្ញចុងខែនេះក្រោមអធិបតីភាពសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ដាក់ពន្ធ ៣៥% លើកាណាដា ​បង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងជាថ្មី ​

កងការពារអាកាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម