ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល នាព្រឹកថ្ងៃទី២២ កុម្ភះនេះ បានបើកកិច្ចប្រជុំមួយ ដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុលើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសំរាប់ការងារគ្រប់គ្រង ជួសជុល និងថែទាំគំរោងអភិវឌ្ឍន៍ប្រពន្ធ័បង្ហូរទឹកកខ្វក់ក្នុងរាធានីភ្នំពេញ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ, តំណាងអង្គការ JICA ជប៉ុន និងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
ក្រុមការងារនេះមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើជាប្រធាន, លោក កើត ឆែ អភិបាលរងរាជធានី, លោកកែ ពន្លក នាយករងរដ្ឋបាល ជាអនុប្រធាន និងមានសមាជិកចំនួន៨រូបទៀតផងដែរ។
ក្រុមការងារនេះមានតួនាទី និងភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសំរាប់ការងារគ្រប់គ្រង ជួសជុល និងថែទាំគំរោងអភិវឌ្ឍន៍ប្រពន្ធ័បង្ហូរទឹក កខ្វក់ក្នុងរាធានីភ្នំពេញ។ រៀបចំសុំបញ្ចូលគំរោងចំណាយ លើប្រត្តិការជួសជុល និងថែទាំទៅក្នុងផែនការយុទ្ធសាស្ត្រថវិកាផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាពនៃការអនុវត្តគំរោង។

រៀបចំអនុវត្តគំរោងចំណាយឱ្យបានស្របតាមនិតិវិធីហិរញ្ញវត្ថុជាធរមាន។ ធ្វើការត្រួតពិនិត្យគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃប្រត្តិបត្តិការក្នុងការអនុវត្តគំរោង, បំពេញភារកិច្ច សម្របសម្រួលការងារពាក់ពន្ធ័ផ្សេងៗទៀត តាមការអង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាបន័ពាក់ពន្ធ័៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


