ព័ត៌មានជាតិ
អូស្ត្រាលី ចូលរួមលើកកម្ពស់ការផ្ដល់សេវាដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សានៅកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី បានបន្តចូលរួមលើកកម្ពស់ការផ្តល់សេវាប្រកបដោយគុណភាព និងបរិយាបន្នដល់ជនមានពិការភាព ជនជាតិដើមភាគតិច និងជនរងគ្រោះដោយអំពើហិង្សា នៅប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការចូលរួមលើកកម្ពស់ការផ្តល់សេវាដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សានៅកម្ពុជានេះ ធ្វើឡើងតាមរយៈការដាក់ឱ្យដំណើរការគម្រោងកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាសមធម៌ និងនិរន្តរភាព ដំណាក់កាលទី ២ ឆ្នាំ ២០២៣-២០២៨ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
លោករដ្ឋមន្ត្រី ឈាង រ៉ា បានមានប្រសាសន៍ថា កម្មវិធីនេះ នឹងបន្តគាំទ្រទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល រួមមានអង្គការមិនមែនរដ្ឋាភិបាល អង្គការតំណាងជនមានពិការភាព ស្ត្រី និងក្រុមជនជាតិដើមភាគតិច ដើម្បីអនុវត្តផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព និងធានាថា ជនមានពិការភាព ជនជាតិដើមភាគតិច និងស្ត្រីដែលរងគ្រោះដោយអំពើហិង្សាផ្នែកយេនឌ័រ ទទួលបានសេវាដែលពួកគេត្រូវការកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ឱ្យកាន់តែមានភាពធន់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបោះជំហានខិតទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


