ព័ត៌មានជាតិ
តំបន់ទេសចរណ៍ទឹកធ្លាក់តាតៃ ពុំសូវមានភ្ញៀវមក លេង គ្រាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតិចតួច
តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ ហាក់ពុំសូវមានភ្ញៀវទេសចរចូលលេងកម្សាន្តដូចពេលមុនៗទេ ស្របពេលមើលឃើញពីសកម្មភាពអភិវឌ្ឍន៍បម្រើដល់ការទាក់ទាញមានតិចតួច។

ក្រុមអ្នកទេសចរ សុំមិនបញ្ចេញឈ្មោះ លើកឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ថា ទីតាំងដីចំណតរថយន្ត ទីស្នាក់ការ សហគមន៍ បរិស្ថានអនាម័យ និងផែចុះទូកក្នុងតំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃក្រោម មិនមានការអភិវឌ្ឍន៍ កែច្នៃអ្វីទាល់តែសោះ។
ទិដ្ឋភាពមិនកែប្រែបែបនេះ កាន់តែធ្វើសហគមន៍បាត់បង់ចំណូលពីវិស័យទេសចរណ៍។ ក្រុមអ្នកទេសចរដដែលយល់ថា បញ្ហាទាំងនេះជាកត្តាមួយដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិលែងចង់មកលេងកម្សាន្តជាថ្មី។

ចំពោះសេវាថ្លៃដឹកជញ្ជូនភ្ញៀវទេសចរតាមទូកវិញ ក៏អ្នកគ្រប់គ្រងតម្លើងថ្លៃដែរ ពោលគឺធ្លាប់តែទៅមើលទេសភាព និងផ្ទះបណ្តែតទឹកដងព្រែកខាងត្បូងស្ពាន១៦ដុល្លារ ហើយត្រឡប់ទៅងូតទឹកជ្រោះខាងជើងស្ពានថ្លៃ១៦ដុល្លារទៀត។
ឥឡូវសេវាទាំងពីរបានឡើងទៅ៤០ដុល្លារ មានន័យថា ទៅមើលផ្ទះបណ្តែតទឹក២០ដុល្លារ និងទៅលេងទឹកជ្រោះ ២០ ដុល្លារ។ ដូច្នេះពលរដ្ឋ និងអ្នកទេសចរស្នើសុំដល់អាជ្ញាធរខេត្តកោះកុង មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាននិងអ្នកគ្រប់គ្រងសហគមន៍ពិនិត្យដោះស្រាយឡើងវិញ ដើម្បីឱ្យលំហូទេសចរអាចចូលមកលេងកម្សាន្តបានច្រើនដូចពេលមុនៗ។

ទាក់ទិនបញ្ហាះដែរ ត្រូវបានលោក ទេព ម៉ាឡា ប្រធានសហគមន៍អេកូទេសចរណ៍ធម្មជាតិទឹកធ្លាក់តាតៃ ទទួលស្គាល់ថា ២ឆ្នាំចុងក្រោយនេះ ចំនួនទេសចរមកលេងមានតិចតួច ដូច្នេះទើបធ្វើឱ្យល្បឿននៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើការងារវិស័យទេសចរណ៍នៅខ្សោយ។
សហគមន៍របស់លោក ទើបតែមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធនៅឆ្នាំ២០២៤នេះ ចំណែកតម្លៃសេវាដឹកជញ្ជូនភ្ញៀវមួយជើង២០ដុល្លារ គឺសហគមន៍ទទួលបានផ្ទាល់តែ១ដុល្លារទេ សេសសល់ប៉ុន្មានគឺចូលហោប៉ៅប្រជាសហគមន៍ជាម្ចាស់ទូកម្នាក់ៗ។
លោក ទេព ម៉ាឡា បន្ថែមថា រាល់ប្រាក់ចំណូលពីប្រជាសហគមន៍ នឹងយកទៅបែងចែកទៅថែរក្សាអនាម័យទឹកជ្រោះ ទិញសម្ភារៈ និងចំណាយផ្សេងៗបម្រើដល់សហមន៍ទេសចររបស់លោក។
សម្រាប់ប្រាក់ខែគណៈកម្មការ និងសមាជិកសហគមន៍ ក្នុង១ខែៗទទួលបានតែ៥០០០០រៀលប៉ុណ្ណោះមិនបានច្រើននោះឡើយ។
លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម ឱ្យដឹងថា ភាគច្រើនចំណូលដែលបានពីភ្ញៀវទេសចរបានផ្តល់ប្រយោជន៍ទៅលើប្រជាសហគមន៍ រីឯគណៈគ្រប់គ្រងសហគមន៍បានផលតិចតួចដែលនាំឱ្យកង្វខាតថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាទីធ្លាចំណតរថយន្ត ទីស្នាក់ការសហគមន៍ និងកំពង់ផែឡើងចុះទូកជាដើម។
ទោះយ៉ាងណាក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រួចរាល់ហើយ លោកមេឃុំតាតៃក្រោម នឹងកោះហៅអ្នកគ្រប់គ្រងសហគមន៍មកពិភាក្សាដោះស្រាយជារួមមួយ ចៀសវាងរងការរិះគន់ពីសំណាក់ភ្ញៀវទេសចរ។
គួរកត់សម្គាល់ថា ៣ខែឆ្នាំ២០២៤នេះ មានទេសចរជាតិ និងអន្តរជាតិប្រមាណ៨.៨១៣នាក់ ក្នុងនោះអ្នកទេសចរបរទេសចំនួន២៦៩នាក់ បានមកលេងកម្សាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិទឹកធ្លាក់តាតៃក្រោម។ ដោយឡែកឆ្នាំ២០២៣ កន្លងទៅ មានអ្នកទេសចរសរុបជាង៣ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ៥១០នាក់៕
អត្តបទៈ សិរិវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស