ព័ត៌មានជាតិ
ពលរដ្ឋជាច្រើនគ្រួសារផ្ទុះការតវ៉ា ក្រោយអតីតប្រធានការិយាល័យសុរិយោដីស្រុកបូរីជលសារ ប្ដឹងពួកគាត់ពីបទរំលោភដីអាស្រ័យផល
ប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ បានផ្ទុះការតវ៉ានៅមុខតុលាការខេត្តតាកែវនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៤នេះ ដោយទាមទារឲ្យតុលាការជួយរកយុត្តិធម៌ជូនពួកគាត់ក្រោយពីអតីតប្រធានការរិយាល័យសុរិយោដីស្រុកបូរីជលសារបានប្ដឹងពួកគាត់ពីបទរំលោភដីអាស្រ័យផល ដែលដីទាំងអស់នេះពួកគាត់បានរស់នៅជិត៤០ឆ្នាំកន្លងមកហើយ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋទាំងនោះបានប្រាប់បណ្ដាញសារពត៌មាននៅមុខតុលាការខេត្តតាកែវថា ឈ្មោះ ញ៉ៅ លី អតីតប្រធានការិយាល័យសូរិយោដីស្រុកបុរីជលសារ បានប្ដឹងចោទថា ប្រជាពលរដ្ឋបានសង់ផ្ទះរស់នៅ និងអាស្រ័យផលលើដីរបស់គាត់ តែតាមការពិតប្លង់ដី ដែលបុគ្គលឈ្មោះ ញ៉ៅ លី មាន ទើបតែធ្វើឆ្នាំ១៩៩៣ ប៉ុណ្ណោះ ចំណែកបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានមករស់នៅ សង់ផ្ទះ អាស្រ័យផលតាំងពីឆ្នាំ១៩៨០ មកម្លេះ ហើយការមករស់នៅនេះមានទាំងបង្កាន់ដៃអាស្រ័យផលដែលទទួលស្គាល់ដោយលោកមេភូមិ មេឃុំ ថែមទៀតផង។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់តុលាការខេត្តតាកែវទម្លាក់ការចោទប្រកាន់ និងបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ហានេះ ដោយជួយសើររើការលួចធ្វើប្លង់ដីរបស់បុគ្គល ញ៉ៅ លី ដែលខ្លួនពីមុនជាប្រធានការរិយាល័យសូរិយោដីស្រុក បានលួចធ្វើប្លង់យកដីប្រជាពលរដ្ឋដោយមិនឱ្យប្រជាពលរដ្ឋបានដឹងហើយថែមទាំងប្ដឹងប្រជាពលរដ្ឋមកកាន់តុលាការថែមទៀតផង។

ដោយឡែកអតីតមេភូមិអង្គក្រូច ស្រុកបុរីជលសារដែលបានរៀបចំដីនៅក្នុងភូមិនេះ បានធ្វើការអះអាងថា លោកមិនបានដឹងថា ដីនៅតំបន់នេះមានកម្មសិទ្ធិរបស់បុគ្គលឈ្មោះ ញ៉ៅ លី នោះទេ គឺឃើញថា បងប្អូនប្រជាពលរដ្ឋបានរស់នៅជាយូឆ្នាំមកហើយ ដូច្នោះសូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់កាប់ដីដោយស្របច្បាប់ផង៕

អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


