ព័ត៌មានជាតិ
ក្រុមយុវជនសង្គមស៊ីវិល ផ្ដាំក្រុមប្រឆាំងកុំយកព្រែកជីកហ្វូណន ធ្វើជាឧបករណ៍កេងចំណេញនយោបាយ
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ញាំទៅកាន់ក្រុមប្រឆាំងជ្រុលនិយម គួរតែរៀនសូត្រ និងយល់ពីដឹងពីតម្លៃសុខសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយក្នុងការបន្តុះបង្អាក់ ឬមានចិត្តចង់បំផ្លាញសន្តិភាពនៅកម្ពុជា ជាពិសេសថ្មីៗនេះ កុំយកគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើជាឧបករណ៍កេងចំណេញផ្នែកនយោបាយ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីមានការចុះផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ដែលបានចោទថា ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ក្នុងប្រឆាំងនឹងប្រទេសជិតខាងរបស់កម្ពុជា។ ការចោទប្រកាន់នេះផ្ទុយនឹងការពិត ដែលព្រែកជីកនេះ គឺសាងសង់ឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាប៉ុណ្ណោះ ពោលជួយឱ្យកម្ពជាមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គ។
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ គឺសម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ ដែលជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ចូលរួមបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនខ្មែរ។ ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ការលះបង់របស់សម្ដេចតេជោ គឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយបន្តរៀនសូត្រ ហើយបើធៀបកម្ពុជាមុន នឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោទេនោះ ម្លេះកម្ពុជាអាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរណកម្មបាននោះឡើយ។

លោក ហេង សំណាង បានចាត់ទុកនេះ ជាសារមួយសម្រាប់ជនអគតិ ពិសេសក្រុមទណ្ឌិតភៀងខ្លួនក្រៅប្រទេស ឬក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច គួរតែបានរៀនសូត្រ និងយល់ពីតម្លៃសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយក្នុងការបង្អាក់ ឬមានចិត្តចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពិសេសសូមបញ្ឈប់វប្បធម៌លាបពណ៌នានា និងកុំយកគម្រោងព្រែកជីក ហ្វូណនតេជោ ធ្វើជារឿងនយោបាយ រួចវាយប្រហារលើរាជរដ្ឋាភិបាល។
លោក សង្កត់ធ្ងន់ថា វត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ គឺបានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ ដែលបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីយ៉ាងពេញលេញ។

តាមការបញ្ជាក់បន្ថែមរបស់ប្រធានក្រុមយុវជនសង្គមស៊ីវិលរូបនេះ ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន មានក្ដីសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមានរបស់សម្តេចតេជោ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ គឺពិតជាបានជួយសម្រួលឱ្យដំណើរការកំណែទម្រង់នានា ពង្រឹងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការកែទម្រង់ច្បាប់ ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើគ្រប់វិស័យ ហើយសម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់កម្ពុជាមួយនេះ ចូលរួមកាន់ចង្កូតនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍជាដរាប៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?