Connect with us

ព័ត៌មានជាតិ

នៅ​ថ្ងៃ​ស្អែក​នេះ ​ក្រសួង​ការងារ​​​ និង​ស្ថានទូត​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នឹង​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជូន​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​ដែល​មិន​បាន​វិល​មក​ស្រុក​កំណើត

បានផុស

នៅ

ដើម្បី​ផ្តល់​ភាព​រីករាយដល់ពលករ និស្សិត និង​ពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ហើយ​ដែល​មិន​បាន​វិល​ត្រឡប់​មក​ស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​សហការជាមួយ​ស្ថានឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រកម្ពុជា​ប្រចាំ​ប្រទេស​ថៃ ក្រុមការងារESEA និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរ​នៅ​ថៃ​”នៅ​ថ្ងៃ​ទី១៤ ​ខែ​មេសា ​ឆ្នាំ​២០២៤ស្អែកនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ទីលានបាល់ទាត់ ស៊ុបភើស្តារ អារីណា (Super Star Arena) ក្នុង​ទីក្រុង​បាងកក ប្រទេសថៃក្រោមអធិបតីភាពលោ​ក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងលោក​ ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។ ​ការ​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​លើទឹ​កដីថៃនេះ មានគោលបំណង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និងផ្តល់ភាពកក់ក្តៅនិងសប្បាយរីករាយដល់បងប្អូនពលករ ពលករ និស្សិត និងពលករដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​សិក្សា និងធ្វើការនៅប្រទេសថៃ ព្រម​ទាំង​លើក​ស្ទួយផ្សព្វផ្សាយ​វប្បធម៌ប្រពៃណី​និង​សាសនារបស់ខ្មែរ។

នៅថ្ងៃស្អែកនេះ នឹងមានពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការ​លេង​ល្បែង​ប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែង​ប្រកប​ដោយ​បរិយាកាស​ស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាព។ បន្ថែមពីនេះ កម្មវិធី ក៏មានការ​ដាក់​បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម សម្លរខ្មែរ នំបញ្ចុក ដើម្បី​ឱ្យ​បងប្អូនចូលរួមបានភ្លក់និងពិសារដោយសេរី។

ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ និងអ្នកចូលរួមទាំងអស់​នឹង​បាន​ចូល​រួម​កំសាន្តជាមួយ​នឹង​ការ​ប្រគុំ​តន្ត្រីខ្នាត​ធំ​ដែល​មានតារាចម្រៀងល្បីៗពីប្រទេសកម្ពុជា​ចូលរួមសម្តែងជូនបងប្អូនខ្មែរ​ទស្សនា​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណីយើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ឧបការីរដ្ឋមន្ត្រីបរទេស​អាមេរិកទៅទស្សនកិច្ចនៅចិនថ្ងៃស្អែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅ​ថ្ងៃ​ស្អែក​នេះ ​ក្រសួង​ការងារ​​​ និង​ស្ថានទូត​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នឹង​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជូន​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​ដែល​មិន​បាន​វិល​មក​ស្រុក​កំណើត

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​២០០០​នាក់ ​បាន​ដាក់​​ពង្រាយ​ការពារ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការប្រែប្រួលអាកាសធាតុនាំឲ្យមនុស្សជាងកន្លះលាននាក់លើលោកដាច់សរសៃឈាមខួរក្បាលស្លាប់ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

Sokha Hotels

ព័ត៌មានពេញនិយម