Connect with us

ព័ត៌មានជាតិ

មេបញ្ជាការសឹករងបាត់ដំបងបានទទួលមរណភាពដោយជំងឺគាំងបេះដូង

បានផុស

នៅ

លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានទទួលមរណ:ភាព នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ដោយជំងឺគាំងបេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការលើកឡើងរបស់មន្ត្រីសឹករងខេត្តបានបញ្ជាក់ថា នៅម៉ោងប្រហែល១០ព្រឹក ថ្ងៃទី១៩ ខែមេសានេះ គឺលោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានដើរចេញពីសាលប្រជុំនាទីក្រុងភ្នំពេញ ហើយក៏មានសភាពថប់ៗដង្ហើម។ ភ្លាមៗនោះដែរកម្លាំងដែលនៅទីនោះបានដឹកបញ្ជូនលោកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ប៉ុន្តែជាអកុសលលោកបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យនោះតែម្ដង។

ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មានជន្មាយុ ៦៦ឆ្នាំ ដោយក្រុមគ្រូពេទ្យបានអះអាងថា លោកមានជំងឺគាំងបេះដូង។ ប្រភពបានបញ្ជាក់បន្ថែមថា នៅពេលនេះកម្លាំងយោធា (ង 70) កំពុងដឹកបញ្ជូនសពលោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង ដោយកម្លាំងសឹករងខេត្តកំពុងរៀបចំរោងបុណ្យចាំទទួលនៅក្នុងគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅក្នុងភូមិវត្តមិម ឃុំអូរដំបូង១ ស្រុកសង្កែ ខេត្តបាត់ដំបង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

រាជរដ្ឋាភិបាល នឹងពង្រីកវិសាលភាពផ្តល់ប្រាក់ឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់នគរបាល និងយោធិនជានារី

ព័ត៌មានជាតិ២៤ នាទី មុន

មេបញ្ជាការសឹករងបាត់ដំបងបានទទួលមរណភាពដោយជំងឺគាំងបេះដូង

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី ធ្លាក់នៅតំបន់ភាគខាងត្បូងប្រទេស

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបាន ទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ ថា សំឡេងផ្ទុះដែលឮគឺជាស្នូរប្រព័ន្ធខែលការពារដែនអាកាសបាញ់​កម្ទេច​យន្តហោះគ្មានមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម