ព័ត៌មានជាតិ
ជាង ១សប្តាហ៍ទៀត ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ នឹងបិទទទួលស្នាដៃអ្នកចូលរួមហើយ
ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ឆ្នាំ២០២៤ ផ្នែករឿងខ្លី និងកំណាព្យរឿងខ្លី ក្រោមប្រធានបទ «ការលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្កមខ្មែរ» នឹងត្រូវបិទទទួលស្នាដៃរបស់អ្នកចូលរួម នៅថ្ងៃទី ៣០ មេសា ខាងមុខនេះ វេលាម៉ោង ៥ល្ងាចជាកំហិត។ នេះបើយោងតាមការប្រកាស របស់ហ្វេសប៊ុកផេក មហោស្រពអក្សរសិល្ប៍ខ្មែរ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។


គួរជម្រាបថា គិតមកដល់ពេលនេះ ការប្រកាសជ្រើសរើសស្នាដៃ ផ្នែករឿងខ្លី និងកំណាព្យរឿងខ្លី ក្រោមប្រធានបទខាងលើ គឺមានរយៈពេលជាង ៥ខែមកហើយ ដែលគណៈកម្មការរៀបចំ បានផ្តល់ឱកាសដល់សាធារណជន បានចូលរួមបង្ហាញស្នាដៃរបស់ខ្លួន។
តាមរយៈការប្រកាសជ្រើសរើសស្នាដៃតែងនិពន្ធ លើកទី៧ ក្រោមប្រធានបទនេះដែរ អ្នកនិពន្ធ ឬសាធារណជន អាចចូលរួមដាក់ស្នាដៃបាន ដោយតម្រូវឱ្យធ្វើតាមលក្ខខណ្ឌចូលរួម ៤ ខាងក្រោមនេះ៖
១. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុន។
២. ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ ១២ ពុម្ព Khmer Os Siemreap ខ្នាតក្រដាស A4 ប្រមាណពី ១០-១៥ទំព័រ។ ចំណែកកំណាព្យរឿងខ្លីមានប្រមាណពី ៥-១០ទំព័រ (មានគំរូជូន) សាច់រឿងដែលសរសេរ ជាសាច់រឿងថ្មីសុទ្ធសាធ។
៣. ត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្តល់ពិន្ទុជាពិសេស)។
៤. បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអុីម៉ែលឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំ ធ្វើការទាក់ទង៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


