ព័ត៌មានជាតិ
នៅខែមិថុនា រដ្ឋមន្ត្រីមហាផ្ទៃ នឹងទស្សនកិច្ចសិក្សានៅអូស្ត្រាលី លើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញលោក ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ។

បើតាម លោក ស សុខា ទស្សនកិច្ចនេះ មានគោលបំណងជួយភាគីកម្ពុជាដកស្រង់បទពិសោធន៍យុទ្ធសាស្រ្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជាមានក្ដីសង្ឃឹមថានឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់គ្រងកងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាលមន្រ្តីនគរបាលលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ក្នុងជំនួបនៅទីស្ដីការក្រសួង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុក វត្តមានលោកក្នុងជំនួបនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា ទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត។

លោក Pablo Kang ក៏បានរម្លឹកអំពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤ ដែលឈានដល់ការចុះហត្ថលេខាឱ្យមានជើងហោះហើរត្រង់ពីប្រទេសអូស្រ្តាលីមកកម្ពុជា។
ក្នុងជំនួបនោះដែរ លោកភារធារី និងលោកអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយនិងការថ្លែងអំណអរគុណចំពោះការចំណាយពេលវេលាដ៏មមាញឹករបស់ឯកឧត្តមភារធារី ដើម្បីចូលជួបពិភាក្សាការងារ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្ដីសង្ឃឹមថាភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗដល់ក្រសួងមហាផ្ទៃ។ ជាថ្មីម្ដងទៀត ប្រមុខក្រសួងមហាផ្ទៃក៏សង្ឃឹមថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃទៅប្រទេសអូស្រ្តាលីនាពេលខាងមុខ នឹងទទួលបានលទ្ធផលផ្លែផ្កា ផ្តល់អត្ថប្រយោជន៍ ដូចជាចំណេះដឹង និងបទពិសោធន៍ល្អៗ លើការអនុវត្តការងារ។
គួរកត់សម្គាល់ថា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបតែបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចប្រកបដោយជោគជ័យរយៈពាលជាង១សប្ដាហ៍ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

តាមរយៈទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២នេះ លោកអភិសន្តិបណ្ឌិត បាnដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


