ព័ត៌មានជាតិ
សម្តេចធិបតី ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានដែលបំពេញការងាររួមចំណែកដល់ការអភិវឌ្ឍសង្គម
នាពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៣ ខែ ឧសភា ចំថ្ងៃដែលពិភពលោករួមនឹងកម្ពុជា បានរៀបចំទិវាសេរីភាពសារព័ត៌មាន សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបជាមួយបងប្អូនអ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ ក្នុងការស្វែងយល់បន្ថែម និងបញ្ហាកង្វល់នានារបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលបាននឹងកំពុងជួបបញ្ហាប្រឈមនៅក្នុងប្រតិបត្តិការការងាររបស់ខ្លួនក៏ដូចជាស្ថានភាពរួមនៃប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទឌីជីថល។
ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងអំណរគុណចំពោះព័ត៌មានទាំងអស់ទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជនដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយទទួលខុសត្រូវ វិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

នាឱកាសទិវាសេរីភាពពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ សារព័ត៌មានសម្រាប់ផែនដី ឆ្នាំ២០២៤ គឺជាឆ្នាំដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាននូវរៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ វិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រៈ និងការបំពុលខ្យល់បានធ្វើឱ្យមនុស្ស ៨៥ ភាគរយនៅក្នុងតំបន់ប្រឈម និងហានិភ័យនៃការប៉ះពាល់កាន់តែខ្លាំង។ ក្នុងន័យនេះ សម្តេចធិបតី បានគូសរំលេចថា ប្រព័ន្ធផ្សព្វផ្សាយគឺជាកត្តាគន្លឹះមួយនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថាន។
ក្នុងឱកាសនេះ សម្តេចធីបតី ធ្វើការកត់សម្គាល់ផងដែរថា ៖« លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងមានសណ្តាប់ធ្នាប់ល្អ ហើយភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។

រដ្ឋមន្រ្តីក្រសួងព័ត៌មានមានលោក នេត្រ ភក្រ្តា បានថ្លែងថា ពិធីសំណាលជាមួយអ្នកសារព័ត៌មាននេះ ត្រូវបានផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានបង្កើតឱ្យមានជំនួបប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។ លោកបញ្ជាក់ថា៖«ជំនួបដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំជាលើកដំបូងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ ហើយជំនួបលើកនេះ គឺជាជំនួបលើកទី៦ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យនេះ អាចជួបជុំគ្នាមួយឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ន ដែលមានការចូលរួមសរុបប្រមាណ ៥ពាន់នាក់»។
ការប្រារព្វ ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្រោមប្រធានបទ សារព័ត៌មានសម្រាប់ផែនដី សារព័ត៌មាននៅក្នុងភាពប្រឈមនៅក្នុងវិបត្តិបរិស្ថាន ដែលបង្ហាញពីសារៈសំខាន់នៃសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ និងបរិបទនៃបរិស្ថានសាកលនាពេលបច្ចុប្បន្ន។ លោកថ្លែងយ៉ាងដូច្នេះថា៖«អ្នកសារព័ត៌មានកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងការរាយការណ៍ព័ត៌មានពាក់ពន្ធបរិស្ថាន ដែលបានកើតមានទៅនឹងការប្រែប្រួលអាកាសធាតុ វិបត្តិបរិស្ថានសាកល និងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុៈ និងបញ្ហាបំពុលបរិស្ថានផ្សេងៗទៀត ដើម្បីបញ្ជ្រាបចំណេះដឹងជូនដល់ប្រជាពលរដ្ឋ ព្រមទាំងវិធានការចាំបាច់នានា»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើសុំរាជរដ្ឋាភិបាលលើកលែងថ្លៃចុះបញ្ជីពាណិជ្ជកម្ម ដែលយោងតាមតារាងតម្លៃសេវាមានតម្លៃ ១៧ម៉ឺនរៀល សម្រាប់អង្គភាពសារព័ត៌មានអនឡាញតូចតាចរយៈពេល៣ឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ និងស្នើសុំគោលការណ៍ដឹកនាំពីសម្តេចធិបតី រៀបចំការវាយតម្លៃ និងផ្តល់គ្រឿងឥស្សរិយយសជូនអ្នកសារព័ត៌មានឆ្នើមដែលគោរពបានក្រមសីលធម៌វិជ្ជាជីវៈ មានស្នាដៃ និងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


