ព័ត៌មានជាតិ
រដ្ឋមន្រ្តីព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិល្បីៗបង្ហាញវត្តនៅកម្ពុជានាំយកការពិតថៃឈ្លានពានប្រាប់ពិភពលោក
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានឱ្យដឹងថា វត្តមានរបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅតាមបណ្តោយព្រំដែនបាននាំយកការពិតពីកម្ពុជាដល់ពិភពលោក ខណៈទីភ្នាក់សារព័ត៌មានអន្តរជាតិនានាបង្ហាញវត្តមាននៅកម្ពុជាក្នុងអំឡុងពេលយោធាថៃធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី អរគុណទីភ្នាក់ងារសារព័ត៌មានបារាំង AFP, AP, Reuters, EPA, Xinhua, CNA, Aljazeera, Phonex និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងទៀតដែលបានផ្សព្វផ្សាយអត្ថបទពីទីភ្នាក់ងារ សារព័ត៌មានធំៗ ដូចជា CNN, France 24, Le Monde, BBC, Bloomberg, Wall Street Journal, The Guardian, The Times, The Independent, The Straits Times ជាដើម ជាពិសេសអ្នកសារព័ត៌មានជាតិកម្ពុជានានា ដែលបានចុះយកព័ត៌មានយ៉ាងសស្រាក់សស្រាំនៅតាមបណ្តាខេត្តដែលជាសមរភូមិប្រយុទ្ធ។

ក្នុងអំឡុងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើរតួនាទីមជ្ឈមណ្ឌលកណ្តាលផ្តល់ព័ត៌មានពីសមរភូមិមុខ។ ស្ថានីយវិទ្យុទូរទស្សន៍ឯកជន ប្រព័ន្ធផ្សព្វផ្សាយបែបថ្មីផ្សេងទៀត បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មាន រួមទាំងអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកមានឥទ្ធិពលក្នុងសង្គម និងអ្នកលេងបណ្តាញសង្គម។ លោក នេត្រ ភក្រ្តា គូសបញ្ជាក់ថា៖«អ្នកទាំងអស់គ្នាជាសំឡេងពិត និងបាននាំយកការពិតប្រឆាំងនឹងការភូតកុហក។ កម្ពុជាបានត្រៀមទទួលស្វាគមន៍អ្នកសារព័ត៌មានអន្តរជាតិផ្សេងៗទៀតមកយកព័ត៌មាននៅកម្ពុជា»។

ដោយឡែកប្រធានក្លិបកាសែតកម្ពុជា លោក ពុយ គា កាលពីថ្ងៃទី ១២ ខែធ្នូ បានដឹកនាំក្រុមអ្នកសារព័ត៌មានចម្រុះប្រមាណ២០ ស្ថាប័ន ផ្សាយជាភាសាខ្មែរ អង់គ្លេស បារាំង និងភាសាចិន ចុះដល់ជំរុំភៀសសឹក នៅខេត្តឧត្តរមានជ័យ ដើម្បីផ្តិតយកព័ត៌មានពិតផ្សព្វផ្សាយជូនសាធារណជាតិ និងអន្តរជាតិ។ លោកបានថ្លែងថា បេសកកម្មនេះ ដើម្បីឱ្យអ្នកសារព័ត៌មានបានឃើញពីតថភាពជាក់ស្តែងប្រជាពលរដ្ឋរងគ្រោះពិតប្រាកដដោយសារសង្គ្រាមថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។

ក្រសួងព័ត៌មាន បានគិតគូរនិងយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពនៃអ្នកសារព័ត៌មានអំឡុងពេលមានសង្គ្រាម។ មន្ត្រីនៃក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដំណើរចុះយកព័ត៌មាន និងធ្វើបទសម្ភាសជាមួយអាជ្ញាធរពាក់ព័ន្ធ ករណីចាំបាច់។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏សូមចូលរួមសោកស្តាយចំពោះអ្នកសារព័ត៌មានកម្ពុជាម្នាក់ដែលទទួលរងរបួសអំឡុងពេលចុះរាយការណ៍ព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែធ្នូ បណ្តាលឱ្យអំបែងគ្រាប់ខ្ទាត់ត្រូវបណ្តាលឱ្យរបួសបែកមាត់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


