ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ថា បុគ្គលខ្លះដឹងហើយ តែធ្វើភ្លើ ដើម្បីប្រឆាំងព្រែកជីកហ្វូណនតេជោ
ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា អ្នកខ្លះដឹងហើយ តែធ្វើជាភ្លើ ដើម្បីតែប្រឆាំងនឹងគម្រោងព្រែកជីកនេះ។

ការលើកឡើងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខណៈប្រទេសជិតខាងកម្ពុជាមួយ និយាយឱ្យចំ គឺប្រទេសវៀតណាម រួមទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជានៅក្រៅប្រទេសផងនោះ តែងលើកឡើងចោទប្រកាន់ដោយគ្មានមូលដ្ឋានជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដែលថា អាចនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ពិសេសការបាត់បង់ទឹកពីទន្លេមេគង្គប្រមាណ៥០ភាគរយ ជាដើម។
ថ្លែងក្នុងបទបង្ហាញដល់សិស្សនិស្សិតនាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចោទជាសំណួរទៅកាន់អ្នកទាំងនោះថា តើអ្នកនិយាយថា អស់ទឹក ៥០ភាគរយ អស់ទៅណា វាហូរទៅណា ពីមេគង្គទៅព្រែកជីក?
លោក ស៊ុន ចាន់ថុល ចាត់ទុកថា អ្នកនិយាយទាំងនេះ គឺដោយសារមិនបានសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ទើបពួកគាត់មិនដឹង ចឹងហើយបើបន្ទោសក៏មិនកើត ដោយសារគាត់មិនដឹង។ ប៉ុន្តែយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ថា៖ «ប៉ុន្តែអ្នកខ្លះ ដឹងហើយ ធ្វើមិនដឹង អាហ្នឹងពិបាកណាស់ អាអ្នកចេះ ធ្វើអ្នកភ្លើ ពិបាកពន្យល់មែនទែន រាល់ថ្ងៃអ្នកចេះធ្វើភ្លើ ពិបាកពន្យល់ណាស់ ប៉ុន្តែអត់អីទេ តួនាទីរបស់យើងខ្ញុំ ពន្យល់អ្នកមិនចេះ ឱ្យលោកយល់ ហើយអ្នកចេះធ្វើភ្លើ ឱ្យធ្វើអ្នកចេះវិញ »។

គួរជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងជូនជាតិមាតុភូមិ និងប្រជាជនខ្មែរ។ ព្រែកជីកនេះ គឺជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំងអាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនកសិផលនានាពីតាមបណ្តាខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។
គម្រោងព្រែកជីកនេះ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប មានប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងចំណាយទុនប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


