ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ សភាពការណ៍សន្តិសុខសកលប្រែប្រួល តែកម្ពុជានៅរក្សាបានរឹងមាំសន្តិភាព និងសន្តិសុខផ្ទៃក្នុង
ស្ថិតក្នុងបរិបទនៃសន្តិសុខពិភពលោកមានការប្រែប្រួលទាំងក្នុង និងក្រៅតំបន់ តែកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពសន្តិសុខផ្ទៃក្នុង។ នេះជាការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងដូច្នេះថា៖ «ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខពិភពលោក មានការប្រែប្រួល ស្មុគស្មាញ ជះឥទ្ធិពលអវិជ្ជមាន ប៉ះពាល់ដល់ប្រទេសជាច្រើន ទាំងក្នុងនិងក្រៅតំបន់ ដោយឡែក កម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពសន្តិសុខផ្ទៃក្នុង»។
តាមរយៈសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងឱកាសរម្លឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា បណ្តាគោលដៅនយោបាយ ការទូត វប្បធម៌ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ គណៈប្រតិភូជាតិ អន្តរជាតិ ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ ព្រមទាំងសកម្មភាពជីវភាពសង្គម ត្រូវបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ធ្វើឱ្យកម្ពុជាមានមូលដ្ឋានកាន់តែរឹងមាំថែមទៀតក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។ លោក ថា ទាំងនេះគឺជាការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យខ្ពស់ត្រដែតលើផ្ទៃរាបអន្តរជាតិ និងបានឆ្លុះបញ្ចាំងអំពីភាពម្ចាស់ការ ប្រកបដោយថាមពលក្នុងការពង្រឹងវិស័យសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

សារលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែលនេះ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិរបស់កងកម្លាំងនគរបាលជាតិក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ បទបញ្ជា វិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា អាស្រ័យដោយសភាពការណ៍ បត់បែនប្រកបដោយហានិភ័យរបស់ពិភពលោក ដែលកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងឧត្តមភាពយោធា សង្គ្រាមនៅតាមតំបន់ ជម្លោះជាតិសាសន៍ ក៏ដូចជានិន្នាការកើនឡើងសកម្មភាពបទឧក្រិដ្ឋកម្មឆ្លងដែន នាំឱ្យកម្ពុជាមិនអាចមើលរំលងចំពោះឥទ្ធិពលអវិជ្ជមានទាំងនោះបានឡើយ។
គួបផ្សំនឹងបញ្ហាមួយចំនួនដែលមិនទាន់ដោះស្រាយពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមក ក៏ជាហេតុ ធ្វើឱ្យសភាពការណ៍នាពេលខាងមុខ អាចនឹងលេចឡើងនូវហានិភ័យមួយចំនួនមិនអាចប៉ាន់ស្មានបាន ដែលទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងខិតខំបំពេញភារកិច្ចប្រកប ដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។
គួរជម្រាបថា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ អង្គប្រតិបត្តិច្បាប់កម្ពុជាដែលត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ដែលមានតួនាទីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានចាប់បដិសន្ធិឡើងក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ មានគម្រប់៧៩ឆ្នាំហើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


