ព័ត៌មានជាតិ
នាយករងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងអះអាង ចុះឈ្មោះរៀនជំនាញ បានទាំងចំណេះ និងថវិកា
ស្របពេលដែលសិស្សវគ្គទី១ បាននឹងកំពុងចុះអនុវត្តជាក់ស្ដែង តាមជំនាញផ្សេងៗគ្នានៅតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននឹងត្រូវបានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលនៅពេលខាងមុខឆាប់នេះ លោក នាង លីវុឌ្ឍន៍ នាយករងនៃវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានអំពាវនាវដល់យុវជនយុវនារី ដែលចង់ស្វែងរៀនមុខជំនាញដើម្បីរកការងារធ្វើ ឬក៏ចង់បង្កើតមុខរបរផ្សេងៗដោយផ្ទាល់ខ្លួន ដើម្បីរកចំណូលទ្រទ្រង់គ្រួសារ ជាពិសេសយុវជនដែលមកពីក្រុមគ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យ ឲ្យនាំគ្នាមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ(វគ្គទី២) ឲ្យបានច្រើនកុះករ។

លោក នាង លីវុឌ្ឍន៍ បានលើកឡើងថា ជំហានទី១ បានបណ្ដុះបណ្ដាលសិស្សចូលរៀនជាង ៦០០ នាក់ ជំហានទី១ វេណទី២ មានចំនួន ១៨១ នាក់បន្ថែមទៀត ហើយបច្ចុប្បន្នកំពុងចុះអនុវត្តការងារតាមជំនាញរៀងៗខ្លួន នៅតាមបណ្តាក្រុមហ៊ុន និងសហគ្រាសឯកជន ដែលខាងសាលាជាអ្នកណែនាំនិងរកការងារដល់សិស្សដើម្បីអាចទទួលបានកម្រៃ។
លោកបន្តថា ការចូលមកសិក្សាយកជំនាញនេះ ត្រូវបានរដ្ឋាភិបាលអាណត្តិទី៧ បានបន្តការយកចិត្តទុកដាក់ទៅលើយុវជន យុវនារី ដែលនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ឲ្យមានចំណេះជំនាញផ្ទាល់ខ្លួនច្បាស់លាស់ ដើម្បីធ្វើអាជីវកម្មរកកម្រៃទ្រទ្រង់គ្រួសារ។

នាយករងនៃវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានសង្កត់ធ្ងន់ថា «ការចូលមកសិក្សាយកជំនាញនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងនេះ មិនយកកម្រៃនោះទេ ហើយថែមទាំងជួយឧប្បត្ថមប្រចាំខែដល់យុវជនយុវនារីទៀតផង។ ដូចនេះសូមយុវជនយុវនារីក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានីភ័យ ត្រូវនាំគ្នាមកចុះឈ្មោះឲ្យបានច្រើននៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង»។

លោកបញ្ជាក់ថា ជំនាញដែលត្រូវបានបណ្តុះបណ្តាលមានដូចជា ការថែទាំ និងជួសជុលរថយន្ត ដំឡើងបណ្តាញអគ្គិសនីយតាមអគារ ការងារកំបោរ ការងារដំឡើងសសៃដែក តបណ្តាញទឹក ការរចនាក្រាហ្វិកក្នុងកុំព្យូទ័រ ការកែច្នៃផ្លែឈើ ផលិតនំជាដើម។ ទៀតសោត ជំនាញទាំងនេះសុទ្ធតែមានទីផ្សារល្អ ហើយបច្ចុប្បន្នសិស្សដែលបានចូលសិក្សាវគ្គទី១ ខាងសាលាបានឲ្យចុះអនុវត្តន៍តាមជំនាញរៀងៗខ្លួនដែលខាងសាលាជាអ្នកជួយរកការងារទាំងនោះជូនពួកគេផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


