ព័ត៌មានជាតិ
រោងអ្នកតាចិនទាំងអស់ នឹងត្រូវរុះរើចេញមិនឲ្យលើសថ្ងៃទី២៦ខែកុម្ភៈ
រោងអ្នកតាធំៗដែលសង់ឡើង សម្រាប់ជួបជុំអ្នកតាមកពីតាមបណ្តាសង្កាត់នោះ ត្រូវសម្រេចឲ្យរុះរើចេញមិនឲ្យហួសថ្ងៃទី២៦ខែកុម្ភៈនោះឡើយ។

នេះបើតាមប្រសាសន៍របស់លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានឲ្យកម្ពុជាថ្មីដឹងថា រោងអ្នកធំជាងគេនៅមូលដ្ឋានខណ្ឌច្បារអំពៅ គឺស្ថិតមុខរោងកុនច្បារអំពៅ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយរោងអ្នកតាដែលសាងសង់សម្រាប់ធ្វើពិធីដេញថ្លៃផ្លែឈើតាមទំនៀមទម្លាប់របស់បងប្អូនខ្សែហោចិនជារៀងរាល់ឆ្នាំនោះ ត្រូវសម្រេចឲ្យរុះរើនៅយប់ថ្ងៃទី២៥ ខែកុម្ភៈមិនឲ្យហួសថ្ងៃទី២៦ ខែកុម្ភៈ នោះឡើយ។ តាមទំនៀមទម្លាប់ គឺយប់ថ្ងៃទី២៦ខែកុម្ភៈនេះ ជាថ្ងៃដែលបងប្អូនជនជាតិខ្មែរចិនជួបជុំគ្នា ដើម្បីដាក់ដេញថ្លៃផ្លែឈើយកហុងស៊ុយ។ ប៉ុន្តែត្រូវបានផ្អាកមិនអនុញ្ញាតឲ្យជួបជុំ ព្រោះទប់ស្កាត់កុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះមិនដឹងថា មានអ្នកណាខ្លះមានវិជ្ជមានកូវីដ១៩នោះ។ លោក ពៅ ហួត បន្តថា មិនត្រឹមតែផ្អាកការជួបជុំដង្ហែក្បួនអ្នកតានាថ្ងៃទី២៧ខែកុម្ភៈប៉ុណ្ណោះទេ។
ដោយឡែករោងអ្នកតាធំ នៅសង្កាត់ព្រែកប្រាវិញលោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រាបានឲ្យដឹងដែរថា រោងអ្នកតាធំ ដែលសាងសង់ ដើម្បីប្រារព្ធពិធីនាថ្ងៃទី២៦និងថ្ងៃទី២៧ ខែកុម្ភៈនេះ ក៏ត្រូវរុះរើចេញនៅយប់ថ្ងៃទី២៥ខែកុម្ភៈនេះហើយ។ ហើយការសម្រេចឲ្យផ្អាកការជួបជុំដង្ហែក្បួន គឺតាមបទបញ្ជាពីសាលាខណ្ឌច្បារអំពៅនិងអនុវត្តតាមបទបញ្ជរពីប្រមុខរាជរដ្ឋាភិបាល ដែលសម្រេចឲ្យផ្អាកការជួបជុំ ព្រោះខ្លាចឆ្លងរាលដាលនូវជំងឺកូវីដ១៩នាព្រឹត្តិការណ៍ថ្ងៃទី២០ខែកុម្ភៈកន្លងទៅ ដែលកំពុងឆ្លងរាលដាលដល់សហគមន៍នោះ។

ចំណែកអ្នកតាធំនៅចាក់អង្រែក្រោមវិញ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែកុម្ភៈនេះថា ចំពោះការជួបជុំរបស់បងប្អូនខ្សែចិន គឺតម្រូវឲ្យផ្អាក ព្រោះតែខ្លាចឆ្លងជំងឺកូវីដ១៩ដ៏សាហាវនេះ។ ដូច្នេះអ្នកតាចិនដ៏ធំនៅក្រោមដើមពោធិសង្កាត់ចាក់អង្រែក្រោមនិងត្រូវផ្អាកផងដែរ។ ដូច្នេះឆ្នាំនេះ មិនមានការដង្ហែអ្នកតាតាមទំនៀមទម្លាប់ដូចរាល់ឆ្នាំ ព្រោះបើមិនមានការហាមឃាត់ទេ ច្បាស់ជាមានអ្នកឆ្លងជំងឺកូវីដទ្រង់ទ្រាយធំជាក់ជាពុំខាន។
ទាក់ទិនទៅនិងការផ្អាកការជួបជុំដង្ហែក្បួនអ្នកតាខាងលើនេះ បងប្អូនប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងក្លា ព្រោះបើសិនជាមានការជួបជុំទ្រង់ទ្រាយដូចរាល់ឆ្នាំនោះ គឺ ច្បាស់ជាមានអ្នកឆ្លងជំងឺកូវីដ១៩នេះរាប់រយរាប់ពាន់អ្នកជាក់ជាមិនខាន៕
អត្ថបទ៖ នរា
សូមចុចអាន៖ ស្រ្តីខ្មែរឆ្លងកូវីដ មានប្តីរត់ Passapp ក្នុងផ្ទះមានសមាជិក ០៨ នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


