Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ បង្ហាញកំណែទម្រង់សាលារៀន ការបង្កើតសាលារៀនគំរូ នៅខេត្តកំពង់ធំ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បុគ្គលិកមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកគ្រូអ្នកគ្រូទាំងអស់សរុបប្រមាណ ១៩០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីបំណងនៃពិធីសំណេះសំណាលនេះគឺដើម្បីជម្រាបជូនពីអាទិភាពរបស់ក្រសួង គឺកំណែទម្រង់សាលារៀន ការបង្កើតសាលារៀនគំរូ ប្រឡងប្រណាំងប្រកួតប្រជែង ទាំងកម្រិតសាលារៀន និងអ្នកជួយគាំទ្រ ការទទួលស្គាល់ នាយកឆ្នើម គ្រូឆ្នើម និងការបង្កើន ចូលទៅក្នុងកំណែទម្រង់មុខងារសាធារណៈ។

តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ដែលបានរៀបចំពិធីសំណេះសំណាងនេះឡើង ស្តីពីអាទិភាពនៃការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់នីតិកាលទី ៧។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ និងអាទិភាពគន្លឹះ ចំនួន៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ក្រោមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ដើម្បីអនុវត្តនូវយុទ្ធសាស្រ្ត បញ្ចកោណឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីចំណុចគន្លឹះចំនួន ៤ ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញដែលក្នុងនេះរួមមាន៖ ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញ និងលើកទឹកចិត្តមានការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ”។

ជាការឆ្លើយតប ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញនូវការបង្កើតសាលារៀនគំរូ។ សាលារៀនគំរូគឺជាយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីបន្តនូវកំណែទម្រង់វិស័យអប់រំរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ដែលចាប់ផ្ដើមរួមគ្នាពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ការរៀបចំនិងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងកំណែទម្រង់ឧត្តមសិក្សា។ ដើម្បីចូលរួមអនុវត្តនៅកំណែទម្រង់ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យបានជោគជ័យ រាជរដ្ឋាភិបាលក៏បានដាក់ចេញ ស្តង់ដាសាលារៀនគំរូពីមតេ្តយ្យសិក្សាដល់មធ្យមសិក្សា ដែលមត្តេយ្យសិក្សាមានសារៈសំខាន់ខ្លាំងគឺការថែទាំកុមារតាំងពីតូច និងសារៈសំខាន់ពីការថែទាំនិងអាហារូបត្ថម្ភសម្រាប់កុមារក្នុងការលូតលាស់បានល្អ មានអនាម័យល្អ ជាពិសេសអភិវឌ្ឍន៍បំណិនសង្គម រៀនតាមរយៈល្បែងសិក្សា និងពង្រឹងអភិវឌ្ឍន៍កុមារបានគ្រប់ជ្រុងជ្រោយ ហើយរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះសម្រាប់ការពិនិត្យផ្ទៃពោះ ការសម្រាល និងបន្តចិញ្ចឹមបីបាច់ថែទាំរហូតដល់ដល់អាយុ២ឆ្នាំ ដើម្បីត្រៀមខ្លួនរួចជាស្រេចចូលរៀនថ្នាក់មត្តេយ្យ។

តាមការសិក្សាបានឱ្យឃើញថា កុមារដែលបានរៀនមត្តេយ្យសិក្សា គឺនឹងទទួលបានជោគជ័យក្នុងការរៀនទាំងក្នុងបឋមសិក្សា មធ្យមសិក្សា និងឈានទៅឧត្តមសិក្សាផងដែរ។ នៅកម្រិតបឋមសិក្សា ការលើកកម្ពស់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង គឺជាគោលនយោបាយមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ពង្រឹងគុណភាពអប់រំពីថ្នាក់ក្រោមទៅថ្នាក់លើសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ស្តង់ដាសាលារៀនគំរូ។

គួរបញ្ជាក់ថា បុគ្គលិកអប់រំគ្រប់កម្រិតក្នុងខេត្តកំពង់ធំទាំងអស់មានចំនួន សរុប ៥ ៣៩៣នាក់ ក្នុងនោះគ្រូមត្តេយ្យសិក្សា សរុបមានចំនួន ២៧៣នាក់ គ្រូបឋមសិក្សា ២ ៩៤២នាក់ គ្រូបង្រៀនអនុវិទ្យាល័យ ៧៩៦នាក់ គ្រូបង្រៀនវិទ្យាល័យ ១ ៣៨២នាក់។ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់សរុប ៨០,៤៣% និងស្រី ៨៥,២០% បើធៀបឆ្នាំសិក្សា ២០២១-២០២២ គឺកើនឡើង ៤,៤៧% ដែល ក្នុងនោះបេក្ខជនប្រឡងជាប់និទ្ទេស A មាន ២១នាក់ ស្រី ៨នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​៤​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោស​របាយការណ៍ និង​សកម្មភាព​សង់​ត្រា​ល់

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

សេដ្ឋកិច្ច១១ ម៉ោង មុន

ថៃ​រំពឹង​​ការ​សន្យា​វិនិយោគ​ជាង​ ២០ ប៊ីលាន​​ក្នុង​ឆ្នាំ​ ២០២៤ នេះ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

ចរាចរណ៍១៤ ម៉ោង មុន

មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដធុនធំពីរគ្រឿងបុកគ្នា

Sokha Hotels

ព័ត៌មានពេញនិយម