ព័ត៌មានជាតិ
អភិបាលរាជធានី បញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកងកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនមានក្មេងទំនើង។ ការណែនាំរបស់លោកឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ឧសភានេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានសង្កត់ធ្ងន់ដូច្នេះ «ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើងបានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចរបស់យើងត្រូវពង្រឹងបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះ»។
លោកឃួង ស្រេង បានប្រាប់ឱ្យអភិបាលខណ្ឌនៅជាប់ព្រំប្រទល់ជាមួយនឹង ស្រុកមួយចំនួននៃខេត្តកណ្ដាលប្រជុំជាមួយអភិបាលស្រុកជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើងទាំងនេះ។ បន្ថែមពីនេះក៏ត្រូវសហការជាមួយនឹងនាយកសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើងជាមួយនិងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្សដែលសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។

លោកឃួង ស្រេង បានបន្តថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ច អនុវត្តបានល្អប្រសើរហើយ ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់ កុំឲ្យមានក្មេងទំនើងទើបជារឿងដែលល្អបំផុត។ក្រៅពីបង្ក្រាប បង្ការទប់ស្កាត់ក្មេងទំនឿហើយនោះ លោកឃួងស្រេងក៏បានណែនាំឲ្យយកចិត្តទុកដាក់ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់ កែច្នៃដាវសាំម៉ូរ៉ៃ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានក្រុមក្មេងទំនើងចំនួន១២ក្រុម ហើយក្នុងចំនួន១២ក្រុមនេះកម្លាំងមានសមត្ថកិច្ច បង្ក្រាបបានជាបន្តបន្ទាប់ចំនួន ១០ក្រុម នៅសល់២ក្រុម ដែលជាក្រុមមិនទាន់មានធ្វើសកម្មភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងចំនួន១០ក្រុមនេះ ក៏មានក្រុមទំនើងខ្លះកំពុងតែរត់គេចខ្លួន ដែលសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ផងដែរ៕
អត្ថបទ៖ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


