ព័ត៌មានជាតិ
ជំពាក់លុយគេច្រើនពេកមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនស្លាប់
ស្ត្រីមានវិបត្តិដោយសារជំពាក់លុយគេម្នាក់បានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនសម្រេចព្រោះសមត្ថកិច្ចនៅទីនោះឃាត់ទាន់កាលពីវេលាម៉ោង៣និង៥០នាទី រសៀល ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២១ចំណុចលើស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា -ជប៉ុន )ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
ស្ត្រីខាងលើឈ្មោះ ញ៉ែម ច្រឹប អាយុ៤២ឆ្នាំ មិនប្រាប់ពីកន្លែងគាត់ស្នាក់នៅនោះទេ មានប្តីជាកម្មករសំណង់និងមានកូនប្រុសម្នាក់។

តាមប្រភពព័ត៌មានពី ស្ត្រី ខាងលើបានឱ្យដឹងថា គាត់បានជំពាក់លុយគេចំនួន១២០០ដុល្លារដោយគិតអ្វីមិនចេញហើយរកលុយសងគេវិញមិនបាន និងខ្លាចម្ចាស់លុយប្តឹងក៏សម្រេចចិត្តជិះម៉ូតូឌុបពីម្តុំវត្តអង្គតាម៉ិញក្នុងខណ្ឌពោធិ៍សែនជ័យមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនទាន់បានលោតផងសមត្ថកិច្ចឃើញក៏ឃាត់និងនាំខ្លួនមកសួរនាំតែម្តង។
ស្ត្រីខាងលើបន្ទាប់ពីប៉ងលោតទឹកសម្លាប់មិនបានសម្រេចសមត្ថកិច្ចប្រចាំគោលដៅបានទាក់ទងយុវជនម្នាក់ដែលអះអាងថាជាកូនប្រុសរបស់ស្ត្រីខាងលើឱ្យឌុបតាមម៉ូតូត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ ៖ ឌីរៀ



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


