សន្តិសុខសង្គម
ខូចចិត្តសង្សារត្រូវបុរសផ្សេងចូលដណ្ដឹង យុវជនម្នាក់ មកលោតទឹកនៅស្ពានជ្រោយចង្វារ
យុវជនម្នាក់ ធ្វើដំណើរមកលោតទឹកនៅស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិត ព្រោះខូចចិត្តដែលនារីជាគូសង្សារ ត្រូវបានបុរសផ្សេងចូលស្ដីដណ្ដឹងរៀបការ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់យុវជននោះបាននិយាយប្រាប់ថា រូបគេបានស្រឡាញ់គ្នាជាមួយនារីជាសង្សាររយៈពេលមួយខែមកហើយ ដោយសន្យាជាមួយគ្នាថា មិនទៅណាចោលគ្នានោះទេ។ ប៉ុន្តែនារីជាសង្សារ បានផ្លាស់ប្ដូរចិត្ត ដោយមានបុរសម្នាក់ចូលស្ដីដណ្ដឹង ហើយនាងក៏យល់ព្រមរៀបការជាមួយនឹងបុរសម្នាក់នោះទៅវិញ។

យុវជនខាងលើបន្ថែមថា ដោយសារតែខ្លួនស្រឡាញ់ងប់ងុលនឹងគេពេក ទើបទ្រាំមិនបាន រហូតសម្រេចចិត្តមកលើស្ពានជ្រោយចង្វារ ដើម្បីលោតទឹកសម្លាប់ខ្លួន ហើយសរសេរសំបុត្រមួយច្បាប់ ដើម្បីផ្ញើជូននារីជាសង្សារនោះបានឃើញផងដែរ។ សំបុត្រដែលយុវជនរូបនេះសរសេរ បានរៀងរាប់យ៉ាងដូច្នេះថា «អូនហា បងប្រាប់អូនថា បងនឹកអូនខ្លាំងណាស់ មិនអាចបំភ្លេចបាន ហើយបងស្រលាញ់អូនខ្លាំងទៀតផង កន្លងមកយើងសន្យាជាមួយគ្នាថា មិនទៅណាចោលគ្នានោះទេ រយៈពេលមួយខែជាង យើងឆ្លងឧបសគ្គច្រើនណាស់។ ប៉ុន្តែឥឡូវនេះ អូនមានគេចូលស្ដីដណ្ដឹងហើយ អូនក៏ព្រមយកគេ បងខលទៅអូន អូនមិនលើក មិនដែលលើកសោះ អូនណាៗ បងស៊ីធូម្នាក់នេះ អូនថា បើអូនមិនបានបង អូនក៏ព្រមយកគេ។ បងលាអូនរហូតហើយ ជូនពរអូន និងគេ ស្រលាញ់គ្នារហូត។ ស្រីឈ្មោះ អូនណា ប្រុសឈ្មោះស៊ីធូ»។

បើតាមប្រភព ខណៈយុវជនម្នាក់នោះបម្រុងលោតទឹកសម្លាប់ខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋ រួមនឹងកម្លាំងសមត្ថកិច្ច ធ្វើការជួយសង្គ្រោះទាន់ និងយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីធ្វើការណែនាំ ទាក់ទងទៅក្រុមគ្រួសារ មកយកយុវជនខាងលើត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៥ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


