សន្តិសុខសង្គម
ស្ពានជ្រោយចង្វារ! ក្នុងពេលតែមួយមានមនុស្សពីរនាក់ផ្សេងគ្នាលោតទឹកសម្លាប់ខ្លួន ខណៈម្នាក់ត្រូវបានជួយទាន់ពេល
នៅក្នុងពេលតែមួយមានមនុស្សប្រុសស្រីពីរនាក់ផ្សេងគ្នាបានមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ តែក្នុងចំណោមជនរងគ្រោះទាំងពីរនាក់នេះ មានម្នាក់ត្រូវបានប្រជានេសាទក៏ដូចជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា ខណៈម្នាក់ទៀតលិចចូលក្នុងទឹកបាត់។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលនៅជិតស្ពានជ្រោយចង្វារ នារីរងគ្រោះដែលលោតចូលទឹកកំពុងបាត់ខ្លួននោះ បានព្យាយាមមកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ០២ថ្ងៃជាប់គ្នា ចំនួន៣លើកមកហើយ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅក្រោមស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភព័ត៍មានពីស្រ្តីជាអ្នកសង្គ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានអង្គុយនិយាយគ្នាលេងនៅក្រោមស្ពានជ្រោយចង្វារ ខណៈនោះក៏មានបុរសម្នាក់ ឡើងឈរលើបង្កាន់ដៃស្ពានហើយបានលោតចុះមកក្រោមតែម្តង។ ភ្លាមៗ គាត់បានរត់ចុះទៅជួយសង្រ្គោះបុរសនោះ និងបានយកឡើងមកលើគោកទាក់ទងរករថយន្តពេទ្យដើម្បីជួយសង្គ្រោះ។

ប្រភពដដែលបានបន្តថា ស្របពេលនោះ ក៏លេចវត្តមានយុវតីដែលប៉ុនប៉ងសម្លាប់ខ្លួន ០៣ដង ចំនួន០២ថ្ងៃជាប់ៗគ្នា មកប្រាប់គាត់ថា មានគេវាយគាត់យកទូរស័ព្ទបាត់ហើយ។ ដោយពេលនោះស្រ្តីជាអ្នកសង្រ្គោះមិនបានចាប់អារម្មណ៍ក៏យុវតីរូបនោះរត់ទៅទម្លាក់ខ្លួនពីមាត់ច្រាំងចូលទឹកទន្លេលិចបាត់ស្រមោលតែម្តង។
បន្ទាប់ពីកើតហេតុ ក្រុមគ្រូពេទ្យដឹកជនរងគ្រោះដែលសង្គ្រោះបានពីក្នុងទឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកយុវតីដែលលិចបាត់ខ្លួន គឺនៅមិនទាន់រកឃើញនៅឡើយ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


