ព័ត៌មានជាតិ
អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋជិត ២០០ គ្រួសារ ឈប់ជឿមេខ្យល់រឿងកាប់ព្រៃរានយកដី
នៅក្នុងកិច្ចប្រជុំជាមួយប្រជាពលរដ្ឋនៅភូមិឬទ្ធីសែមជ័យ១ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ នាយករងខុទ្ទកាល័យរបស់សម្ដេចធិបតីបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ ឈប់ជឿតាមការញុះញង់រឿងបញ្ហាដីធ្លី ដោយឈប់កាប់ព្រៃ ដុតរានយកដីបន្តទៅទៀត ហើយត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាប្រធានដឹកនាំក្រុមបេសកកម្ម ចុះដោះស្រាយបញ្ហាដីធ្លីមានប្រសាសន៍ថា៖ កាលពីថ្ងៃម្សិលមិញ មានឮពាក្យចចាមអារ៉ាមច្រើនណាស់ ប្រយ័ត្នគេឱ្យបងប្អូនលើកគ្នាមកប្រមូលផ្ដុំគ្នាហើយទម្លាក់កំហុសមកលើបងប្អូន ព្រោះមានអ្នកខូចនៅក្នុងហ្នឹង នាំគ្នាបង្កើតបញ្ហា ហើយចង់ដុតឡានគេចោល ករណីនេះប្រយ័ត្នបងប្អូនរងគ្រោះដោយសារគេ។
លោកមានប្រសាន៍បន្តថា៖ ចាប់ពីម៉ោងនេះតទៅក្រុមការងារយើង មានកម្លាំងចុះមកធ្វើការងារ ប្រចាំការតទៅមុខទៀត ក្រែងមានជនខូចណាមួយមកជួបបងប្អូនបង្កើតបញ្ហាហើយទម្លាក់កំហុសលើអាជ្ញាធរ ចំណែកអាជ្ញាធរក៏ នឹងចាត់មន្ត្រីជំនាញចុះមកស្រង់ធ្វើអត្តសញ្ញាណកម្មដល់ផ្ទះ មិនបាច់រំខានបងប្អូនមកទេ។

លោក សុះអះម៉ាត់ អាយុ៥៥ឆ្នាំមកពីភូមិឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានគាំទ្រយន្តការដោះស្រាយនេះព្រោះវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានមកដល់ទីតាំងផ្ទាល់បានធ្វើឱ្យប្រជាពលរដ្ឋយើងមានជំនឿទុកចិត្ត និងជឿជាក់ទៅលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
លោក ធួយ ចាន់ មកពីភូមិ ឃុំកោះខ្ញែរ ស្រុកសំបូរខេត្តក្រចេះ តំណាងឱ្យប្រជាពលរដ្ឋមកចូលរួមក្នុងកិច្ចប្រជុំនេះបានបញ្ចាក់ថា៖ បងប្អូនប្រជាពលរដ្ឋប្តេជ្ញាចូលរួមជាមួយអាជ្ញាធរទាំងអស់គ្នា ដើម្បីទទួលយកដំណោះស្រាយត្រឹមត្រូវដើម្បីធ្វើឱ្យការរស់នៅមានដីធ្លីកាន់កាប់ដោយស្របច្បាប់។

សូមបញ្ចាក់ថា៖ ទីតាំងដែលប្រជាពលរដ្ឋជិត២០០គ្រួសារបានទៅរស់នៅនេះជាទីតាំងដី ស្ថិតនៅចំណុច ឧបសម្ព័ន្ធ ក្នុងភូមិឬទ្ធីសែនជ័យ១ នៅឃុំអូរស្វាយស្រុកបុរីអូស្វាយសែនជ័យដោយមិនមានការទទួលស្គាល់ពីអាជ្ញារភូមិឃុំឡើយ។
ហើយដីដែលបងប្អូនកំពុងរស់នៅនោះជាដីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលមានប្លង់កាន់កាប់ត្រឹមត្រូវចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


