ព័ត៌មានជាតិ
ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ
បន្ទាប់ពីភ្ជាប់ជើងហោះហើរឡើងវិញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Malaysia បានចុះចតជាផ្លូវការតាមការគ្រោងទុក ដោយបានហោះហើរត្រង់ពី ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីមកកាន់ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដោយដឹកអ្នកដំណើរជាង១រយនាក់។

បើតាមរបាយការណ៍របស់កងរាជវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជើងហោះហើរលេខAK ២៦៤ មកពីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុវេលាម៉ោង១៣:០៨នាទី ដោយដឹកភ្ញៀវសរុបចំនួន ១៤០នាក់ ក្នុងនោះស្រី ៤៣នាក់។
សម្រាប់ជើងហោះហើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គឺមានចំនួន៣ជើង ក្នុងមួយសប្ដាហ៍ គឺរៀងរាល់ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។

លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់បានធ្វើការហោះហើរម្តងរួចទៅហើយលើដំណាក់ផ្លូវនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបក្រុមហ៊ុនសម្រេចផ្អាកជាបណ្តោះអាសន្ន។
លោកបានលើកឡើងថា៖«តាមពិតទៅក្រុមហ៊ុនធ្លាប់បានហោះហើរត្រង់រួចទៅហើយលើកំណាក់ផ្លូវនេះកាលមុនកូវីដ ប៉ុន្តែដោយសារកត្តាទីផ្សារទើបក្រុមហ៊ុនផ្អាក។ ឥឡូវនេះស្ថានភាពនៃសេដ្ឋកិច្ចហាក់មានភាពល្អប្រសើរ ជាហេតុធ្វើអោយក្រុមហ៊ុនសម្រេចចិត្តបើកដំណើការឡើងវិញ»។

កាលពីដើមខែឧសភាថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍ Air Asia បានបើកការហោះហើរទៅមករវាងភ្នំពេញ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២,៥ លាននាក់ កើនឡើង ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរជម្រាបជូនបន្តិចថា សម្រាប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រៅពីការចុះចតរបស់ក្រុមហ៊ុន Air Asia ក៏មាននូវចុះចតរបស់ជើងយន្តហោះលេខ K៦ ៨៣៩ មកពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយនាំភ្ញៀវសរុបចំនួន ២៧នាក់ ក្នុងនោះស្រី ១៧នាក់។ បើគេសរុបចំនួនភ្ញៀវអន្តរជាតិដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងថ្ងៃទី០៣ខែកក្កដា គឺមានចំនួនសរុប ១៦៧នាក់៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ