ព័ត៌មានជាតិ
កម្ពុជា-ចិន បើកកិច្ចប្រជុំលើកទី១១ ដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងចិនបានជួបប្រជុំទ្វេភាគីលើកទី១១ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយពិភាក្សាលើ ៖ ការស៊ើបអង្កេតចាប់ឧក្រិដ្ឋជនគ្រឿងញៀន វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ការគ្រប់គ្រងសារធាតុគីមីផ្សំ ការងារពិសោធន៍គ្រឿងញៀន បណ្តុះបណ្តាលធនធានមនុស្ស។

ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា NACD និងលោកឡាន ហ្វៃហុង (Lan Weihong) អគ្គលេខាធិការរងនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀននៃសាធារណរដ្ឋប្រជាមានិតចិន NNCC ព្រមទាំងមានអញ្ជើញចូលរួមពីតំណាងអង្គភាពជំនាញពាក់ព័ន្ធនៃប្រទេសទាំងពីរកម្ពុជា ចិន។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ដោយបានស្វាគមន៍ដល់ប្រតិភូមិត្តចិននិងបានលើកឡើងពីការងារមួយចំនួនដែលជាមតិដឹកនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី មាន ៖១.ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ចិន។ ២.ថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែគាំទ្រដល់ការងារត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។

៣.ការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ សារធាតុគីមីផ្សំ មន្ទីរពិសោធន៍គ្រឿងញៀន ហើយកិច្ចសហការការងារត្រួតពិនិត្យគ្រឿងញៀនគឺត្រូវធ្វើឡើងដោយត្រង់ទៅត្រង់មក ” រលូន រហ័ស និងកាត់បន្ថយរដ្ឋបាល”។

លោក ឡាន ហ្វៃហុង (Lan Weihong) អគ្គលេខាធិការរង ចិន បានថា ទំនាក់ទំនងកម្ពុជា ចិន គឺជាមិត្តភាពដែកថែប ស្ថិតស្ថេរតរៀងរហូតទៅ។ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា ចិន យើងបង្ក្រាបបាននូវករណីគ្រឿងញៀនឆ្លងដែនជាច្រើន ហើយនៅឆ្នាំ២០២៣កន្លងទៅកម្ពុជា ចិន បានសហការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបានយ៉ាងល្អ ជាមួយនេះ គម្រោងសុវត្ថិភាពទន្លេមេគង្គ ដែលមានសមាជិក៦ប្រទេស កម្ពុជា ចិន ឡាវ ថៃ ភូមា និងវៀតណាម យើងបានធ្វើការបង្ការបង្ក្រាបបានបទល្មើសគ្រឿងញៀនធ្វើឱ្យតំបន់តាមទន្លេមេគង្គមានសុវត្ថិភាពល្អ ហើយលោកក៏បានរំពឹងថា ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសយើងទាំងពីរ កម្ពុជា ចិន នឹងដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យកិច្ចសហការមានប្រសិទ្ធភាព សម្របសម្រួលបានរាល់ករណីគ្រឿងញៀន៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


