ព័ត៌មានជាតិ
រកឃើញករណីវិជ្ជមានកូវីដលើស្ត្រីវៀតណាម២នាក់នៅខេត្តស្វាយរៀង
ស្ត្រីជនជាតិវៀតណាម ២នាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តស្វាយរៀងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែរ រដ្ឋា បានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមអាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់ អាផាតមេនមួយ(Apartment) នៅខណ្ឌចំការមនរាជធានីភ្នំពេញត្រូវបានរកឃើញវិជ្ជមានកូវីដ១៩នៅខេត្តស្វាយរៀងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។

លោកបានបន្តថាស្ត្រីវៀតណាមទាំងពីរនាក់នេះបានធ្វើដំណើរពីភ្នំពេញដោយជិះតាក់ស៊ីទៅបាវិតក្នុងគោលបំណងទៅកាន់ប្រទេសវៀតណាម។
ប៉ុន្តែដោយសារពួកគាត់គ្មានប័ណ្ណបញ្ជាក់ពីការធ្វើតេស្តកូវីដ១៩ខាងភាគីវៀតណាមមិនអនុញ្ញាតឲ្យចូលទើបក្រុមការងារសុខាភិបាលខេត្តបានយកពួកគាត់មកធ្វើចត្តាឡីស័កនិងយកសំណាកនៅសណ្ឋាគារមួយនៅខេត្តស្វាយរៀង។ លោកបានបន្តទៀតថាជាលទ្ធផលនៅថ្ងៃនេះស្ត្រីជនជាតិវៀតណាមទាំងពីរនាក់នោះមានវិជ្ជមានកូវីដ១៩ដែលបច្ចុប្បន្ននេះកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

លោកបានបន្ថែមថាស្ត្រីជនជាតិវៀតណាមនោះមិនមែនឆ្លងនៅស្វាយរៀងទេអាចឆ្លងនៅភ្នំពេញ។ យ៉ាងណាក៏ដោយលោកបានបន្ថែមទៀតថាក្រុមជំនាញកំពុងធ្វើការស្រាវជ្រាវពីប្រភពចម្លងទៅលើស្ត្រីជនជាតិវៀតណាមទាំងពីរនាក់នោះថា តើឆ្លងមកពីណាឲ្យពិតប្រាកដដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលដើម្បីស្រាវជ្រាវឲ្យបានទាន់ពេលវេលាទប់ស្កាត់ការចម្លងចូលសហគមន៍ទ្រង់ទ្រាយធំ។
លោកបានបញ្ជាក់ថាជាមឋមនេះក្រុមការងារបានយកសំណាកអ្នកពាក់ព័ន្ធជាមួយស្ត្រីទាំងពីរនាក់នោះចំនួន២៥នាក់រួមទាំងជនជាតិវៀតណាមស្នាក់នៅសណ្ឋាការ៧នាក់សមត្ថកិច្ច៧នាក់និងអ្នកលក់ដូរផ្សេងៗទៀតទៅពិនិត្យកូវីដ១៩និងបន្តស្រាវជ្រាវបន្ថែមទៀត៕

អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


