ព័ត៌មានជាតិ
គូសង្សារចិនទៅផ្សារក្តាម ផ្សារពាណិជ្ជកម្ម ៣ ថ្ងៃក្រោយ គ្រុនក្តៅខ្លាំង តេស្តឆ្លងកូវីដ ១៩
រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្រ្តីជាសង្សារម្នាក់ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្លូវ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លទ្ធផលគឺវិជ្ជមានកូវីដ១៩។
ក្រុមការងារឆ្លើយតបបន្ទាន់ បានបង្ហាញពីដំណើរសកម្មភាពដែលជនរងគ្រោះទាំងពីរនាន់បានទៅប៉ះពាល់ដូចជាផ្សារក្តាម ផ្សារពាណិជ្ជកម្ម ផ្សារដារុនហ្វា មុនពេលរកឃើញឆ្លងកូវិដ ១៩។

រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងអាជីវករលក់ដូរ ព្រមទាំងអ្នកដែលបានចេញចូលទីតាំងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្សារក្តាម និងផ្សារពាណិជ្ជកម្ម តាមពេលវេលាដូចបានរៀបរាប់ក្នុងលិខិតខាងក្រោម សូមអញ្ជើញមកធ្វើតេស្តនៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។
ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


