ព័ត៌មានជាតិ
ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ប្រគល់មី៥០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋពាក់ព័ន្ធកូវីដ-១៩
ភ្នំពេញ ៖ មីចំនួន៥០០កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោកនិងលោកស្រីពេជ ចន្ទមុន្នីត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក អ៊ុក ច័ន្ទវាសនាជំនួយការលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត នៅសាលារាជធានីភ្នំពេញ។

លោកកើត ឆែ ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងការបង្ការ ទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ រហូតបានប្រគល់នូវអំណោយជាមីចំនួន៥០០កេសមកអោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក អ៊ុក ច័ន្ទវាសនា បានមានប្រសាសន៍លើកឡើងថា លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែតនិងលោកស្រីតែងយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់លោកឃួង ស្រេង ដែលអនុវត្តការងារបានល្អ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ទើបលោកឧត្តមសេនីយ៍និងលោកស្រី ប្រគល់នូវអំណោយជាមីចំនួន៥០០កេសមកអោយរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដើម្បីអោយរដ្ឋបាលរាជធានី បន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


