ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីដាក់បញ្ជាបង្កើតក្រុមប្រឹក្សាការពារព្រំដែន ខណៈអ៊ុយក្រែនបន្តរុលចូល
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាឲ្យយោធាក្នុងតំបន់ទាំងបីនៅជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែនបង្កើតក្រុមប្រឹក្សាសម្របសម្រួលមួយដើម្បីឆ្លើយតបចំពោះបញ្ហាសន្តិសុខ ខណៈពេលដែលអ៊ុយក្រែនបន្តវាយលុកចូលកាន់កាប់កាន់តែជ្រៅនិងគ្របគ្រងកាន់តែច្រើននៅតំបន់ Kursk។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Andrey Belousov រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដែលឡើងកាន់តួនាទីកាលពីខែឧសភា ជំនួសលោក Sergei Shoigu បានរៀបចំកិច្ចប្រជុំលើកដំបូងដោយបញ្ជាឲ្យបង្កើតក្រុមប្រឹក្សាសម្របម្រួល (Coordination Council) តាមព្រំដែន។

លោករដ្ឋមន្ត្រីត្រូវបានTASS ស្រង់សម្តីដូចបាននិយាយថា៖«ខ្ញុំបញ្ជាឱ្យបង្កើតក្រុមប្រឹក្សាសម្របសម្រួលលើបញ្ហាសន្តិសុខយោធាក្នុងដែនដីជាប់ព្រំដែន មានតំបន់ Belgorod Bryansk និង Kursk។ គោលបំណងនៃការបង្កើតគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការគាំទ្រកាន់តែទូលំទូលាយសម្រាប់សមរភូមិ (battlegroups)ដែលត្រូវបានភ្ជាប់ក្នុងការការពារព្រំដែនរដ្ឋ ការពារទឹកដីនិងប្រជាជនតំបន់ទាំងនោះ»។
គិតត្រឹមថ្ងៃសុក្រនេះ កងទ័ពអ៊ុយក្រែនបន្តរុលទៅមុខក្នុងសមរភូមិឆ្លងដែនចូលតំបន់ Kursk ទឹកដីរុស្ស៊ី និងឈានចូលដល់ថ្ងៃទី១០ ដែលអ៊ុយក្រែនបង្ហាញភាពក្លាហានហ៊ានទម្លុះព្រំដែនមហាអំណាចរុស្ស៊ីដែលឈ្លានពានខ្លួនអស់រយៈពេលជាង២៩ខែ ចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
អ៊ុយក្រែនបានអស់ការអត់ធ្មត់ក្នុងការវាយទប់ទល់ និងការវាយបកក្នុងសង្គ្រាមត្រឹមតែក្នុងទឹកដីខ្លួន ដោយប្តូរយុទ្ធសាស្រ្តវាយចូលទឹកដីរុស្ស៊ី និងកាន់កាប់ភូមិឋានជាច្រើនក្នុងតំបន់ Kursk ជាប់ព្រំដែនភាគខាងលិចប្រទេសរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មាន The Guardian កាលថ្ងៃទី១៦ខែសីហា ផ្សាយថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ទាហានរបស់លោកបានបន្តរុលទៅមុខនិងកាន់កាប់បានទាំងស្រុងនូវតំបន់ប្រជុំជន Sudzha ដែលមានប្រជាជនជាង៦០០០នាក់ ក្នុងខេត្ត Kursk។
ជាមួយគ្នានោះ ប្រមុខយោធាអ៊ុយក្រែនលោក Oleksandr Syrskyi បាននិយាយថា កងទ័ពអ៊ុយក្រែនបានបង្កើតទីបញ្ជាការយោធាក្នុងតំបន់ Kursk។
ការវាយប្រហារចូលទឹកដីរុស្ស៊ីដ៏មិននឹកស្មានដល់នេះ បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង លោក Nikolay Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី ចោទប្រកាន់លោកខាងលិចថា «បានជួយរៀបផែនការ»វាយប្រហាររុស្ស៊ី ស្របពេលដែលអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានវិញ បានបង្ហាញពីផែនការផ្តល់កញ្ចប់ជំនួយយោធាបន្ថែមទៀតក្នុងប៉ុន្មានថ្ងៃខាងមុខ។
លោក Nikolay Patrushev បានច្រានចោលការអះអាងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីការមិនជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។ យោងការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS។
ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Nikolay Patrushev ក៏បានចោទប្រកាន់អង្គការ NATO ថាបានជួយរៀបផែនការវាយប្រហារនេះ។ លោក អះអាងដែរថា បណ្តាប្រទេសណាតូបានបញ្ជូនអាវុធ និងគ្រូបង្រៀនយោធាទៅកាន់អ៊ុយក្រែន ដោយពួកគេបន្តផ្តល់ឱ្យពួកគេនូវទិន្នន័យស៊ើបការណ៍សម្ងាត់៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


