Connect with us

ព័ត៌មានជាតិ

រយៈពេល​ជាង​៤​ខែ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​សិស្ស និង​ប្រជាពលរដ្ឋ​បាន​ចំនួន ២៨៤១​នាក់​

បានផុស

នៅ

កំពត ៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹងថា គិត​ចាប់តាំងពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៤ រហូតដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៤ ការិយាល័យ​នៃ​ស្នងការ​ខេត្តកំពត​បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​តាម​រថយន្ត​ចល័ត​ជូន​ដល់​សិស្ស និង​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ក្រុង ស្រុក​ទាំង​៩ បាន​ចំនួន​២៤​វិទ្យាល័យ និង​មាន​អ្នក​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​ចំនួន​២៨៤១​នាក់ ស្រី​ចំនួន​១៦១៣​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ Facebook ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៤​នេះ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម