Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសឱ្យពលរដ្ឋខ្មែរធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ដើម្បីទៅធ្វើការនៅជប៉ុន

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅធ្វើ​តេស្ត​ជំនាញ​ និង​តេស្ត​ភាសា​ជប៉ុន​ ដើម្បី​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ​សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​មួយ​ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃទី​ ០៦ ​កញ្ញា​ នេះ​ថា ​យោងតាម​ការជូនដំណឹង​ពី​ក្រសួងយុត្តិធម៌ ​នៃ​ប្រទេស​ជប៉ុន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​សូម​ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ និង​សាធារណជន​ដែលមាន​បំណង​ទៅ ធ្វើការ​នៅ​ប្រទេស​ជប៉ុន ក្នុង​គម្រោង​ពលករ​ជំនាញ ឱ្យបាន​ជ្រាបថា​អង្គភាព​ទទួលបន្ទុក​ការធ្វើ​តេស្ត​ជំនាញ និង តេស្ត​ភាសា​ជប៉ុន នឹង​រៀបចំ​ការធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន​តាមរយៈ ប្រព័ន្ធ​កុំព្យូទ័រ (CBT) ក្នុង​គម្រោង​ពលករ​ជំនាញ។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ចំពោះ​ការ​កាលបរិច្ឆេទ​ធ្វើតេស្ត​ភាសា​ជប៉ុន​មូលដ្ឋាន តេស្ត​ផ្នែក​សេវា​ថែទាំ តេស្ត​ផ្នែក​សំណង់ តេស្ត​ផ្នែក​កសិកម្ម ​និង​តេស្ត​ផ្នែក​ភោជនីយដ្ឋាន ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ​១០-១៣ តុលា ​ថ្ងៃទី ​១៧-២០ ​តុលា ​និង​ថ្ងៃទី​ ២៣-២៧ ​និង ​៣០ ​ខែតុលា ​ឆ្នាំ​ ២០២៤។ ថ្ងៃទី​ ២,៦,៧,៩​ និង ១០​ ខែវិច្ឆិកា​ ឆ្នាំ ​២០២៤ ​និង​ថ្ងៃទី ​១៨,១៩ ​និង​ថ្ងៃទី ​២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​ នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ អប់រំ (EDI)​ ដែលមាន​អាសយដ្ឋាន ​៖ ផ្ទះ​លេខ​ ៩A ផ្លូវ​លេខ​ ៣៧០ សង្កាត់​បឹង​កេងកង ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ ក្នុងនោះ​ ដោយ​តម្លៃ​ចុះឈ្មោះ​ធ្វើតេស្ត​ភាសា​ជប៉ុន​មូលដ្ឋាន ចំនួន ​៣៦​ ដុល្លារ តេស្ត​ផ្នែក​សេវា​ថែទាំ​តម្លៃ​ ១៤ ​ដុល្លារ តេស្ត​ផ្នែក​សំណង់​តម្លៃ​ ១៤​ ដុល្លារ តេស្ត​ផ្នែក​កសិកម្ម​តម្លៃ​ ៣៣​ ដុល្លារ​ និង​តេស្ត​ផ្នែក​ភោជនីយដ្ឋាន​តម្លៃ​ ៣៣ ​ដុល្លារ។

លោក​រដ្ឋមន្ត្រី​ បាន​បន្តទៀតថា​ លក្ខខណ្ឌ​ចុះឈ្មោះ​ធ្វើតេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន គឺ​ចាប់ពី​អាយុ ១៧ ​ឆ្នាំ​ឡើងទៅ ដោយ​មិន​គិតពី កម្រិតវប្បធម៌​ឡើយ​ហើយ​ឯកសារ​ចាំបាច់​ដែល​ត្រូវយក​មកជា​មួយ​នៅ​ថ្ងៃ​ធ្វើតេស្ត​រួមមាន​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ​ប័ណ្ណបើកបរ​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម ​២០២៣ ​កម្ពុជា​ បានផ្តល់​ឱកាស​ការងារ​នៅក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៣៥៦ ៦១៦​ នាក់​ ស្រី​ចំនួន ៥៥២ ៨៥១ នាក់​ ក្នុងនោះ​នៅ​ប្រទេស​ជប៉ុន មាន​ពលករ​ចំនួន ២០ ០៥៦ ​នាក់ ស្រី ៩ ១៥៥ នាក់​ ភាគច្រើន​ជា​កម្មសិក្សាការី​ទទួលបាន​ប្រាក់ខែ ១ ៤០០ ដុល្លារ​ ក្នុង ១​ ខែ​ ដោយ​ពួកគេ​ទៅធ្វើ​ការ​លើ​ផ្នែក​វេច​ខ្ចប់ សំណង់ ចំណីអាហារ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន កសិកម្ម​ដាំដុះ និង​ចិញ្ចឹម​សត្វ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម