ព័ត៌មានជាតិ
ក្រសួងអប់រំ តាមដានការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS)
លោក អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង កម្មវិធីពិនិត្យការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS)។ លោក អ៊ុង បូរាត បានលើកឡើងនូវចំណុចសំខាន់ៗ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀនរួមមានអត្ថប្រយោជន៍ វឌ្ឍនភាព និងទិសដៅបន្ទាប់។

លោក អ៊ុង បូរាត លើកឡើងថា ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) មានមុខងារគ្រប់គ្រង រក្សាទិន្នន័យសិស្ស គ្រូ និងសាលារៀន ដែលជួយសម្រួលការងាររដ្ឋបាល និងការគ្រប់គ្រងនៅកម្រិតសាលារៀន ការគ្រប់គ្រងដំណើរការរៀន និងបង្រៀន ការតាមដានលទ្ធផលសិក្សារបស់សិស្ស ទំនាក់ទំនងរវាងសាលារៀន និងមាតាបិតា និងការគ្រប់គ្រងគ្រោះមហន្តរាយនានាជាដើម។

ប្រព័ន្ធ SIS បានអភិវឌ្ឍរួចរាល់សម្រាប់ការអនុវត្តក្រោមអនុស្សារណៈ នៃការយោគយល់រវាង ក្រុមហ៊ុនមិត្តហ្វូន និងក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០១៩ និងបានពង្រីកបានដល់ ៣៩៤ សាលារៀន នៅទូទាំង ២៥ រាជធានីខេត្ត ហើយប្រព័ន្ធនេះត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាសេនាធិការក្នុងការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធ។

ដើម្បីរក្សាពង្រីក និងរក្សានិរន្តរភាពប្រព័ន្ធនេះ រដ្ឋលេខាធិការ ខាងលើ បានផ្តល់ជាអនុសាសន៍ដូចខាងក្រោម៖
១. ការពង្រីកប្រព័ន្ធដោយឈរលើគោលការណ៍តម្រូវការ និងស្ថានភាពរបស់សាលារៀន ដោយរៀបចំតារាងវាយតម្លៃស្ថានភាពរបស់សាលារៀនមុននឹងដាក់ឱ្យអនុវត្ត។
២. ការកំណត់សាលារៀនគោលដៅសម្រាប់ការពង្រីកសាលារៀនគំរូ (បឋមសិក្សា និងមធ្យមសិក្សា) និងសាលារៀនឧត្តមភាព មានការចូលរួមពីសហគមន៍ សាលារៀនពេញមួយថ្ងៃ និងសាលារៀនសហការជាមួយក្រុមហ៊ុន។

៣. លើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធ
៤. ធ្វើឱ្យមានសង្គតិភាព និងគុណភាពទិន្នន័យ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀនគ្រប់ប្រធាន
៥. ការកសាងផែនទីគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន គោលការណ៍ពិពិធកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងសុខដុមនីយកម្មសាលារៀនជំនាន់ថ្មី និងគោលការណ៍លើកទឹកចិត្តការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន។

គួរបញ្ជាក់ថា កម្មវិធីពិនិត្យការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ប្រារព្ធនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនាយកដ្ឋាន មន្ទីរ និង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើន៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


